فَخَلَفَ مِنۢ بَعْدِهِمْ خَلْفٌ وَرِثُوا۟ ٱلْكِتَٰبَ يَأْخُذُونَ عَرَضَ هَٰذَا ٱلْأَدْنَىٰ وَيَقُولُونَ سَيُغْفَرُ لَنَا وَإِن يَأْتِهِمْ عَرَضٌ مِّثْلُهُۥ يَأْخُذُوهُ أَلَمْ يُؤْخَذْ عَلَيْهِم مِّيثَٰقُ ٱلْكِتَٰبِ أَن لَّا يَقُولُوا۟ عَلَى ٱللَّهِ إِلَّا ٱلْحَقَّ وَدَرَسُوا۟ مَا فِيهِ وَٱلدَّارُ ٱلْـَٔاخِرَةُ خَيْرٌ لِّلَّذِينَ يَتَّقُونَ أَفَلَا تَعْقِلُونَ
Khmer Translation - Rowwad Translation Centerហើយក្រោយពីពួកទាំងនោះ(កន្លងផុត)ទៅ មានអ្នកជំនាន់ក្រោយបានមកស្នងមរតកគម្ពីរ(តាវរ៉តពីពួកគេ) ដោយពួកគេបានយកគម្ពីរប្តូរទ្រព្យសម្បត្តិតិចតួច។ ហើយពួកគេនិយាយ(ស្រមៃ)ថា៖ គេ(អល់ឡោះ)នឹងអភ័យទោសដល់ពួកយើង។ ហើយប្រសិនបើទ្រព្យសម្បត្តិដ៏តិចតួចនោះបានមកដល់ពួកគេ ពួកគេនឹងទទួលយកវាម្តងហើយម្តងទៀត។ តើគេ(អល់ឡោះ)មិនបានដាក់កិច្ចសន្យាយ៉ាងម៉ឺងម៉ាត់ទៅលើពួកគេក្នុងគម្ពីរទេឬដែលថា ពួកគេមិនត្រូវនិយាយអ្វីពាក់ព័ន្ធនឹងអល់ឡោះក្រៅពីការពិតនោះឡើយ ខណៈដែលពួកគេបានរៀនសូត្រនូវអ្វីដែលមាននៅក្នុងគម្ពីរហើយនោះ។ ហើយលំនៅដ្ឋាននៅថ្ងៃបរលោក គឺវាល្អប្រសើរបំផុតសម្រាប់បណ្តាអ្នកដែលកោតខ្លាច។ តើពួកអ្នកគ្មានវិចារណញាណទេឬ?
Khmer Translation - Islamic Community Development Associationហើយមានអ្នកជំនាន់ក្រោយបានស្នងបន្ទាប់ពីពួកគេ ដែលអ្នកទាំងនោះបានទទួលមរតកគម្ពីរ(តាវរ៉ត)ហើយនោះ ពួក គេបែរជាទទួលយកទ្រព្យសម្បត្ដិដ៏តិចតួចក្នុងលោកិយនេះទៅវិញ ហើយពួកគេនិយាយថាៈ ពួកយើងនឹងត្រូវអល់ឡោះអភ័យទោស ឱ្យ។ ប្រសិនបើទ្រព្យសម្បត្ដិដូចនោះមកដល់ពួកគេ ពួកគេពិតជា ទទួលយកវា។ តើគេមិនបានដាក់កិច្ចសន្យាទៅលើពួកគេក្នុង (ការអនុវត្ដតាម)គម្ពីរតាវរ៉តដោយមិនឱ្យពួកគេនិយាយទៅលើ អល់ឡោះក្រៅពីការពិតនោះទេឬ? ហើយពួកគេក៏បានសិក្សានូវអ្វី ដែលមាននៅក្នុងគម្ពីរនោះដែរ។ លំនៅដ្ឋាននាថ្ងៃបរលោកគឺប្រសើរ បំផុតចំពោះអ្នកដែលកោតខ្លាច។ តើពួកអ្នកមិនស្វែងយល់ទេឬ?