وَقَطَّعْنَٰهُمْ فِى ٱلْأَرْضِ أُمَمًا مِّنْهُمُ ٱلصَّٰلِحُونَ وَمِنْهُمْ دُونَ ذَٰلِكَ وَبَلَوْنَٰهُم بِٱلْحَسَنَٰتِ وَٱلسَّيِّـَٔاتِ لَعَلَّهُمْ يَرْجِعُونَ
Khmer Translation - Rowwad Translation Centerហើយយើងបានបំបែកពួកគេ(អម្បូរអ៊ីស្រាអែល)នៅលើផែនដីនេះជាក្រុមៗ។ ក្នុងចំណោមពួកគេ គឺមានអ្នកដែលសាងទង្វើកុសល ហើយក្នុងចំណោមពួកគេផងដែរ គឺមានអ្នកដែលធ្វើផ្សេងពីនេះ។ ហើយយើងបានសាកល្បងពួកគេនូវរឿងល្អ និងរឿងអាក្រក់ជាច្រើន សង្ឃឹមថាពួកគេនឹងវិលត្រឡប់(បញ្ឈប់ពីអំពើល្មើសនានា)។
Khmer Translation - Islamic Community Development Associationហើយយើងបានបំបែកពួកគេ(អំបូរអ៊ីស្រាអែល)ជា ក្រុមៗនៅលើផែនដីនេះ។ មួយចំនួននៃពួកគេជាអ្នកសាងអំពើល្អ និងមួយចំនួនទៀតមិនបានសាងដូចេ្នះទេ។ យើងបានសាកល្បង ពួកគេនូវប្រការល្អ និងប្រការអាក្រក់ជាច្រើន។ សង្ឃឹមថាពួកគេ នឹងវិលត្រលប់(ទៅសាងអំពើល្អ)។