caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-An'aam វាក្យខណ្ឌ 128

ម៉ាកកah · revelation order 55 · 6:128

وَيَوْمَ يَحْشُرُهُمْ جَمِيعًا يَٰمَعْشَرَ ٱلْجِنِّ قَدِ ٱسْتَكْثَرْتُم مِّنَ ٱلْإِنسِ وَقَالَ أَوْلِيَآؤُهُم مِّنَ ٱلْإِنسِ رَبَّنَا ٱسْتَمْتَعَ بَعْضُنَا بِبَعْضٍ وَبَلَغْنَآ أَجَلَنَا ٱلَّذِىٓ أَجَّلْتَ لَنَا قَالَ ٱلنَّارُ مَثْوَىٰكُمْ خَٰلِدِينَ فِيهَآ إِلَّا مَا شَآءَ ٱللَّهُ إِنَّ رَبَّكَ حَكِيمٌ عَلِيمٌ

Khmer Translation - Rowwad Translation Centerហើយនៅថ្ងៃដែលទ្រង់នឹងប្រមូលផ្តុំពួកគេទាំងអស់គ្នា។ (ទ្រង់បានមានបន្ទូលថា៖) ឱក្រុមជិនទាំងឡាយ! ជាការពិតណាស់ ពួកឯងបានធ្វើឱ្យមនុស្សជាច្រើនវងេ្វង។ ហើយអ្នកដែលដើរតាមពួកគេក្នុងចំណោមមនុស្សបានតបថា៖ បរពិតព្រះជាម្ចាស់នៃយើងខ្ញុំ! យើងខ្ញុំសុទ្ធតែបានទទួលផលប្រយោជន៍ពីគ្នាទៅវិញទៅមក។ ហើយ(ឥឡូវនេះ)ពួកយើងបានដល់ពេលវេលាដែលទ្រង់បានកំណត់ចំពោះយើងខ្ញុំហើយ។ ទ្រង់បានមានបន្ទូលថា៖ ឋាននរក គឺជាទីស្នាក់អាស្រ័យរបស់ពួកអ្នកដោយពួកអ្នកស្ថិតក្នុងវាជាអមតៈ លើកលែងតែអ្វីដែលអល់ឡោះមានចេតនាប៉ុណ្ណោះ។ ជាការពិតណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មហាគតិបណ្ឌិត មហាដឹងបំផុត។
Khmer Translation - Islamic Community Development Associationហើយនៅថ្ងៃដែលអល់ឡោះប្រមូលផ្ដុំពួកគេទាំងអស់ គ្នា(ទ្រង់មានបន្ទូលថា) ឱក្រុមជិន. ជាការពិតណាស់ ពួកអ្នកបាន ធ្វើឱ្យមនុស្សលោកជាច្រើនវងេ្វង។ ហើយមិត្ដភក្ដិរបស់ពួកគេអំពី មនុស្សលោកបាននិយាយថាៈ ឱម្ចាស់របស់ពួកយើង. យើងបាន ទទួលផលប្រយោជន៍ពីគ្នាទៅវិញទៅមក ហើយពួកយើងបានដល់ ពេលវេលាដែលទ្រង់បានកំណត់ឱ្យពួកយើងហើយ។ អល់ឡោះបាន មានបន្ទូលថាៈ ឋាននរកគឺជាកន្លែងដែលពួកអ្នករស់នៅជាអមតៈ លើកលែងតែអ្វីដែលអល់ឡោះមានចេតនាប៉ុណ្ណោះ។ ពិតប្រាកដ ណាស់ ម្ចាស់របស់អ្នកមហាគតិបណ្ឌិត មហាដឹង។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70