caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Maaida វាក្យខណ្ឌ 44

ម៉ាឌីណah · revelation order 112 · 5:44

إِنَّآ أَنزَلْنَا ٱلتَّوْرَىٰةَ فِيهَا هُدًى وَنُورٌ يَحْكُمُ بِهَا ٱلنَّبِيُّونَ ٱلَّذِينَ أَسْلَمُوا۟ لِلَّذِينَ هَادُوا۟ وَٱلرَّبَّٰنِيُّونَ وَٱلْأَحْبَارُ بِمَا ٱسْتُحْفِظُوا۟ مِن كِتَٰبِ ٱللَّهِ وَكَانُوا۟ عَلَيْهِ شُهَدَآءَ فَلَا تَخْشَوُا۟ ٱلنَّاسَ وَٱخْشَوْنِ وَلَا تَشْتَرُوا۟ بِـَٔايَٰتِى ثَمَنًا قَلِيلًا وَمَن لَّمْ يَحْكُم بِمَآ أَنزَلَ ٱللَّهُ فَأُو۟لَٰٓئِكَ هُمُ ٱلْكَٰفِرُونَ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរតាវរ៉ត(ទៅឱ្យព្យាការីមូសា) ដែលក្នុងនោះ គឺមាននូវការចង្អុលបង្ហាញ និងពន្លឺ។ បណ្តាព្យាការីទាំងឡាយ(នៃអម្បូរអ៊ីស្រាអែល)ដែលពួកគាត់ជាអ្នកដែលប្រគល់ខ្លួនចំពោះអល់ឡោះបានកាត់ក្តីតាមរយៈគម្ពីរនេះដល់ពួកយូដា ហើយពួកអ្នកប្រាជ្ញសាសនា និងពួកមេដឹកនាំ(របស់ពួកគេក៏កាត់ក្តីតាមគម្ពីរនេះដែរ) ដោយសារគេ(អល់ឡោះ)ប្រើឱ្យពួកគេថែរក្សាគម្ពីររបស់អល់ឡោះ និងចាត់ពួកគេធ្វើជាសាក្សីលើគម្ពីរនេះ។ ហេតុនេះ ចូរពួកអ្នក(ឱពួកយូដា)កុំខ្លាចមនុស្សលោកឱ្យសោះ តែពួកអ្នកត្រូវខ្លាចយើងវិញ។ ហើយចូរពួកអ្នកកុំយកបណ្តាវាក្យខណ្ឌរបស់យើងប្តូរយកកម្រៃបន្តិចបន្តួចឱ្យសោះ។ ហើយជនណាដែលមិនកាត់ក្តីតាមអ្វីដែលអល់ឡោះបានបញ្ចុះមកទេនោះ ពិតណាស់ពួកគេ គឺជាពួកដែលប្រឆាំង ។
Khmer Translation - Islamic Community Development Associationពិតប្រាកដណាស់យើងបានបញ្ចុះគម្ពីរតាវរ៉ត(ឱ្យមូសា) ដែលនៅក្នុងនោះមានការចង្អុលបង្ហាញ និងជាពន្លឺដោយបណ្ដាណាពី ដែលបានប្រគល់ខ្លួនជូនអល់ឡោះកាត់សេចក្ដីតាមគម្ពីរតាវរ៉ត សម្រាប់ពួកយ៉ាហ៊ូទី។ ហើយពួកដែលចេះដឹងជ្រៅជ្រះផ្នែកសាសនា និងពួកដឹកនាំសាសនា(ក៏បានកាត់សេចក្ដីសម្រាប់ពួកយ៉ាហ៊ូទីតាម គម្ពីរតាវរ៉ត ក្រោយពីណាពីទាំងនោះដែរ)ដោយសារគេ(ណាពី) ប្រើពួកគេឱ្យថែរក្សាការពារគម្ពីររបស់អល់ឡោះ និងឱ្យពួកគេធ្វើ ជាសាក្សីលើគម្ពីរនេះ។ ដូចេ្នះ ចូរពួកអ្នកកុំខ្លាចមនុស្សលោក ឱ្យសោះ តែពួកអ្នកត្រូវខ្លាចយើងវិញ។ ហើយចូរពួកអ្នកកុំលក់ អាយ៉ាត់ៗ(ច្បាប់)របស់យើងក្នុងតម្លៃដ៏តិចតួចឱ្យសោះ។ ហើយ អ្នកណាដែលមិនកាត់សេចក្ដីតាមអ្វីដែលអល់ឡោះបានបញ្ចុះ មក ពួកទាំងនោះគឺជាពួកដែលប្រឆាំង។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70