caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក An-Nisaa វាក្យខណ្ឌ 88

ម៉ាឌីណah · revelation order 92 · 4:88

فَمَا لَكُمْ فِى ٱلْمُنَٰفِقِينَ فِئَتَيْنِ وَٱللَّهُ أَرْكَسَهُم بِمَا كَسَبُوٓا۟ أَتُرِيدُونَ أَن تَهْدُوا۟ مَنْ أَضَلَّ ٱللَّهُ وَمَن يُضْلِلِ ٱللَّهُ فَلَن تَجِدَ لَهُۥ سَبِيلًا

Khmer Translation - Rowwad Translation Centerតើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)មានបញ្ហាអ្វីទើបធ្វើឱ្យពួកអ្នកបែកបាក់ជាពីរក្រុមនៅក្នុងរឿងរបស់ពួកពុតត្បុតនោះ? អល់ឡោះជាម្ចាស់បានត្រឡប់ពួកគេ(ទៅរកភាពគ្មានជំនឿ និងភាពវង្វេង)ដោយសារតែអ្វីដែលពួកគេបានប្រព្រឹត្ត។ តើពួកអ្នកចង់ផ្តល់ការចង្អុលបង្ហាញដល់អ្នកដែលអល់ឡោះធ្វើឲ្យវង្វេងឬ? ជនណាដែលអល់ឡោះធ្វើឱ្យវង្វេងហើយនោះ អ្នក(ព្យាការីមូហាំម៉ាត់)នឹងមិនឃើញមានផ្លូវណាមួយសម្រាប់គេឡើយ។
Khmer Translation - Islamic Community Development Associationតើហេតុអ្វីបានជាពួកអ្នក(អ្នកមានជំនឿ)បែកជាពីរក្រុម ក្នុងរឿងពួកពុតត្បុត ខណៈដែលអល់ឡោះបានបោះបង់ពួកគេ(ឱ្យ ស្ថិតក្នុងភាពគ្មានជំនឿ) ដោយសារទង្វើរបស់ពួកគេនោះ? តើពួក អ្នកចង់ចង្អុលបង្ហាញចំពោះអ្នកដែលអល់ឡោះបានធ្វើឱ្យគេវងេ្វង ឬ? អ្នកណាហើយដែលអល់ឡោះធ្វើឱ្យវងេ្វងគឺអ្នក(មូហាំម៉ាត់) នឹងមិនអាចមានផ្លូវណាមួយ(ការចង្អុលបង្ហាញ)សម្រាប់គេឡើយ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70