caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក An-Nisaa វាក្យខណ្ឌ 77

ម៉ាឌីណah · revelation order 92 · 4:77

أَلَمْ تَرَ إِلَى ٱلَّذِينَ قِيلَ لَهُمْ كُفُّوٓا۟ أَيْدِيَكُمْ وَأَقِيمُوا۟ ٱلصَّلَوٰةَ وَءَاتُوا۟ ٱلزَّكَوٰةَ فَلَمَّا كُتِبَ عَلَيْهِمُ ٱلْقِتَالُ إِذَا فَرِيقٌ مِّنْهُمْ يَخْشَوْنَ ٱلنَّاسَ كَخَشْيَةِ ٱللَّهِ أَوْ أَشَدَّ خَشْيَةً وَقَالُوا۟ رَبَّنَا لِمَ كَتَبْتَ عَلَيْنَا ٱلْقِتَالَ لَوْلَآ أَخَّرْتَنَآ إِلَىٰٓ أَجَلٍ قَرِيبٍ قُلْ مَتَٰعُ ٱلدُّنْيَا قَلِيلٌ وَٱلْـَٔاخِرَةُ خَيْرٌ لِّمَنِ ٱتَّقَىٰ وَلَا تُظْلَمُونَ فَتِيلًا

Khmer Translation - Rowwad Translation Centerតើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬពីរឿងរ៉ាវរបស់អ្នកដែលគេនិយាយទៅកាន់ពួកគេថា៖ ចូរពួកអ្នកហាមឃាត់ដៃរបស់ពួកអ្នក(ពីការធ្វើសង្គ្រាម) ហើយចូរពួកអ្នកប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់(មុនពេលដែលគេបានដាក់កាតព្វកិច្ចឱ្យធ្វើសង្គ្រាម)។ តែនៅពេលដែលគេបានដាក់កាតព្វកិច្ចលើពួកគេឱ្យធ្វើសង្គ្រាម ស្រាប់តែមួយក្រុមក្នុងចំណោមពួកគេមានការភ័យខ្លាចចំពោះមនុស្សលោកបីដូចជាពួកគេខ្លាចអល់ឡោះ ឬខ្លាំងជាងខ្លាចអល់ឡោះទៅទៀត ហើយពួកគេបាននិយាយថា៖ បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ហេតុអ្វីបានជាព្រះអង្គដាក់កាតព្វកិច្ចសង្គ្រាមមកលើយើងខ្ញុំ? ហេតុអ្វីបានជាព្រះអង្គមិនពន្យារពេលបន្តិចទៀតដល់យើងខ្ញុំ(ដើម្បីបានរីករាយនឹងជីវិតលោកិយសិន)? ចូរអ្នកពោលទៅកាន់ពួកគេថា៖ ការត្រេកត្រអាលក្នុងលោកិយនេះ គឺតិចតួចបំផុត។ រីឯថ្ងៃបរលោកវិញ គឺប្រសើរបំផុតសម្រាប់អ្នកដែលកោតខ្លាច(អល់ឡោះជាម្ចាស់) ហើយពួកអ្នកមិនត្រូវបានគេបំពានឡើយ សូម្បីតែបន្តិច។
Khmer Translation - Islamic Community Development Associationតើអ្នក(មូហាំម៉ាត់)មិនបានឃើញទេឬ? ពួកដែលត្រូវគេ និយាយទៅកាន់ពួកគេ(មុនពេលអល់ឡោះដាក់កាតព្វកិច្ចឱ្យច្បាំង) ថាៈ ចូរពួកអ្នកហាមឃាត់ដៃរបស់ពួកអ្នក(អំពីការច្បាំង) ហើយ ត្រូវប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់។ ហើយនៅពេលដែល អល់ឡោះបានដាក់កាតព្វកិច្ចសង្គ្រាមលើពួកគេ ស្រាប់តែក្រុមខ្លះ នៃពួកគេខ្លាចមនុស្សលោកដូចជាខ្លាចអល់ឡោះ ឬខ្លាចជាង អល់ឡោះទៅទៀត។ ហើយពួកគេនិយាយថាៈ ឱម្ចាស់របស់ពួក យើង. ហេតុអ្វីបានជាទ្រង់ដាក់កាតព្វកិច្ចសង្គ្រាមមកលើពួកយើង? ហេតុអ្វីបានជាទ្រង់មិនពន្យារពេលដល់ពួកយើងទៅពេលក្រោយ ទៀត? ចូរអ្នកប្រាប់ពួកគេថាៈ ការតេ្រកត្រអាលនៅក្នុងលោកិយ នេះគឺតិចតួចណាស់ រីឯថ្ងៃបរលោកវិញគឺល្អប្រសើរបំផុតសម្រាប់ អ្នកដែលកោតខ្លាចអល់ឡោះ ហើយពួកអ្នកនិងមិនត្រូវគេបំពាន សូម្បីតែបន្តិចឡើយ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70