caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក An-Nisaa វាក្យខណ្ឌ 171

ម៉ាឌីណah · revelation order 92 · 4:171

يَٰٓأَهْلَ ٱلْكِتَٰبِ لَا تَغْلُوا۟ فِى دِينِكُمْ وَلَا تَقُولُوا۟ عَلَى ٱللَّهِ إِلَّا ٱلْحَقَّ إِنَّمَا ٱلْمَسِيحُ عِيسَى ٱبْنُ مَرْيَمَ رَسُولُ ٱللَّهِ وَكَلِمَتُهُۥٓ أَلْقَىٰهَآ إِلَىٰ مَرْيَمَ وَرُوحٌ مِّنْهُ فَـَٔامِنُوا۟ بِٱللَّهِ وَرُسُلِهِۦ وَلَا تَقُولُوا۟ ثَلَٰثَةٌ ٱنتَهُوا۟ خَيْرًا لَّكُمْ إِنَّمَا ٱللَّهُ إِلَٰهٌ وَٰحِدٌ سُبْحَٰنَهُۥٓ أَن يَكُونَ لَهُۥ وَلَدٌ لَّهُۥ مَا فِى ٱلسَّمَٰوَٰتِ وَمَا فِى ٱلْأَرْضِ وَكَفَىٰ بِٱللَّهِ وَكِيلًا

Khmer Translation - Rowwad Translation Centerឱពួកអះលីគីតាប! ចូរពួកអ្នកកុំជ្រុលនិយម(បំពានព្រំដែនកំណត់)ក្នុងសាសនារបស់ពួកអ្នក ហើយចូរពួកអ្នកកុំនិយាយចោទប្រកាន់ទៅលើអល់ឡោះ ក្រៅពីការពិតឱ្យសោះ។ តាមពិត ម៉ាសៀហ អ៊ីសាកូនប្រុសរបស់ម៉ារីយ៉ាំ គឺជាអ្នកនាំសារម្នាក់របស់អល់ឡោះ និងជាពាក្យបន្ទូលរបស់ទ្រង់ដែលបានបញ្ជូនទៅកាន់ម៉ារយ៉ាំ(នាងម៉ារី) ព្រមទាំងជាវិញ្ញាណមួយពីទ្រង់(ដែលម៉ាឡាអ៊ីកាត់ជីព្រីលបានផ្លុំទៅតាមបទបញ្ជារបស់ទ្រង់)។ ហេតុនេះ ចូរពួកអ្នកមានជំនឿចំពោះអល់ឡោះ និងបណ្តាអ្នកនាំសាររបស់ទ្រង់ ហើយពួកអ្នកមិនត្រូវនិយាយថា “ព្រះមានបី”(ព្រះត្រីឯក)នោះឡើយ។ ចូរពួកអ្នកបញ្ឈប់(ការនិយាយពាក្យនេះ) វាជាការប្រសើរសម្រាប់ពួកអ្នក។ តាមពិត អល់ឡោះគឺជាព្រះជាម្ចាស់ដែលត្រូវគេគោរពសក្ការៈតែមួយគត់។ ទ្រង់មហាបរិសុទ្ធពីការមានបុត្រ។ អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងអ្វីៗដែលមាននៅលើផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់។ គ្រប់គ្រាន់ហើយដែលមានអល់ឡោះជាអ្នកគាំពារ។
Khmer Translation - Islamic Community Development Associationឱអះលីគីតាប. ចូរពួកអ្នកកុំពន្លើសក្នុងសាសនារបស់ ពួកអ្នក ហើយចូរពួកអ្នកកុំនិយាយពីអល់ឡោះក្រៅពីការពិតឱ្យ សោះ។ តាមពិតម៉ាសៀហអ៊ីសាកូនម៉ារយ៉ាំ នោះគឺជាអ្នកនាំសារ របស់អល់ឡោះ ហើយ(ទ្រង់បានបង្កើតពី)ពាក្យសំដីរបស់ទ្រង់ ដែលទ្រង់បានបញ្ជូនវាទៅកាន់ម៉ារយ៉ាំនិងវិញ្ញាណពីទ្រង់(តាម រយៈជីបព្រីល)។ ដូចេ្នះ ចូរពួកអ្នកមានជំនឿលើអល់ឡោះ និង បណ្ដាអ្នកនាំសាររបស់ទ្រង់ចុះ ហើយកុំនិយាយថា បី។ ចូរពួក អ្នកឈប់(និយាយពាក្យនេះ)វាជាការប្រសើរសម្រាប់់ពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់តែមួយគត់ ទ្រង់់មានភាពស្អាត ស្អំអំពីការមានបុត្រ។ អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និង អ្វីៗដែលមាននៅលើផែនដីគឺជាកម្មសិទ្ធិរបស់ទ្រង់។ គ្រប់គ្រាន់ ហើយដែលអល់ឡោះជាអ្នកគ្រប់គ្រង។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70