إِنَّ ٱلَّذِينَ تَوَلَّوْا۟ مِنكُمْ يَوْمَ ٱلْتَقَى ٱلْجَمْعَانِ إِنَّمَا ٱسْتَزَلَّهُمُ ٱلشَّيْطَٰنُ بِبَعْضِ مَا كَسَبُوا۟ وَلَقَدْ عَفَا ٱللَّهُ عَنْهُمْ إِنَّ ٱللَّهَ غَفُورٌ حَلِيمٌ
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ ពួកដែលបានរត់គេចក្នុងចំណោមពួកអ្នក(ឱបណ្តាសហការីរបស់ព្យាការីមូហាំម៉ាត់)នៅថ្ងៃជួបគ្នា(រវាងពួកមុស្ហរីគីននិងអ្នកអ៊ីស្លាមនៅក្នុងសមរភូមិអ៊ូហ៊ុទ)នោះ ការពិតគឺស្ហៃតនបានអូសទាញពួកគេឱ្យធ្វើខុសដោយសារតែទង្វើ(ល្មើស)មួយចំនួនដែលពួកគេបានប្រព្រឹត្ដ។ ជាការពិតណាស់ អល់ឡោះបានអភ័យទោសឱ្យពួកគេហើយ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាខន្តីបំផុត។
Khmer Translation - Islamic Community Development Associationពិតប្រាកដណាស់ ពួកដែលបានរត់គេចនៅក្នុងចំណោម ពួកអ្នកនៅថ្ងៃដែលក្រុមទាំងពីរបានជួបគ្នា(នៅសមរភូមិអ៊ូហុទ) គឺស្ហៃតនបានអូសទាញពួកគេ ដោយសារតែទង្វើមួយចំនួនដែលពួក គេបានប្រព្រឹត្ដ។ តែអល់ឡោះពិតជាបានអធ្យាស្រ័យឱ្យពួកគេ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអត់ធ្មត់។