يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لَا تَكُونُوا۟ كَٱلَّذِينَ كَفَرُوا۟ وَقَالُوا۟ لِإِخْوَٰنِهِمْ إِذَا ضَرَبُوا۟ فِى ٱلْأَرْضِ أَوْ كَانُوا۟ غُزًّى لَّوْ كَانُوا۟ عِندَنَا مَا مَاتُوا۟ وَمَا قُتِلُوا۟ لِيَجْعَلَ ٱللَّهُ ذَٰلِكَ حَسْرَةً فِى قُلُوبِهِمْ وَٱللَّهُ يُحْىِۦ وَيُمِيتُ وَٱللَّهُ بِمَا تَعْمَلُونَ بَصِيرٌ
Khmer Translation - Rowwad Translation Centerឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំធ្វើដូចពួកដែលប្រឆាំងឱ្យសោះ ដោយពួកគេនិយាយទៅកាន់សាច់ញាតិរបស់ពួកគេនៅពេលណាដែលពួកគេធ្វើដំណើរ(ស្វែងរកលាភសក្ការៈ)នៅលើផែនដី ឬចេញធ្វើសង្គ្រាមថា៖ ប្រសិនបើពួកគេនៅជាមួយពួកយើង ពួកគេក៏មិនស្លាប់ ហើយក៏មិនត្រូវបានគេសម្លាប់នោះដែរ។ អល់ឡោះឲ្យពួកគេគិតបែបនេះ គឺដើម្បីឱ្យពួកគេកាន់តែមានវិប្បដិសារីក្នុងចិត្តរបស់ពួកគេថែមទៀត។ ហើយអល់ឡោះជាអ្នកផ្តល់ជីវិត និងជាអ្នកផ្តល់សេចក្តីស្លាប់។ ហើយអល់ឡោះមហាឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។
Khmer Translation - Islamic Community Development Associationឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកុំធ្វើដូចជា ពួកប្រឆាំង ដែលពួកគេបាននិយាយទៅកាន់បងប្អូនរបស់ពួកគេនៅពេលដែលបងប្អូនពួកគេបានធ្វើដំណើរនៅលើផែនដី(ដើម្ប ធ្វើជំនួញ) ឬទៅធ្វើសង្គ្រាមថាៈ ប្រសិនបើពួកគេនៅជាមួយពួក យើង គឺពួកគេមិនស្លាប់ និងមិនត្រូវគេសម្លាប់ឡើយ។ ដោយសារតែ ពាក្យសំដីដូចនោះហើយបានជាអល់ឡោះធ្វើឱ្យចិត្ដរបស់ពួកគេមាន ការសោកស្ដាយយ៉ាងខ្លាំង។ ហើយអល់ឡោះជាអ្នកធ្វើឱ្យរស់ និងជា អ្នកធ្វើឱ្យស្លាប់ ហើយអល់ឡោះមហាឃើញនូវអ្វីដែលពួកអ្នក ប្រព្រឹត្ដ។