caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Qasas វាក្យខណ្ឌ 15

ម៉ាកកah · revelation order 49 · 28:15

وَدَخَلَ ٱلْمَدِينَةَ عَلَىٰ حِينِ غَفْلَةٍ مِّنْ أَهْلِهَا فَوَجَدَ فِيهَا رَجُلَيْنِ يَقْتَتِلَانِ هَٰذَا مِن شِيعَتِهِۦ وَهَٰذَا مِنْ عَدُوِّهِۦ فَٱسْتَغَٰثَهُ ٱلَّذِى مِن شِيعَتِهِۦ عَلَى ٱلَّذِى مِنْ عَدُوِّهِۦ فَوَكَزَهُۥ مُوسَىٰ فَقَضَىٰ عَلَيْهِ قَالَ هَٰذَا مِنْ عَمَلِ ٱلشَّيْطَٰنِ إِنَّهُۥ عَدُوٌّ مُّضِلٌّ مُّبِينٌ

Khmer Translation - Rowwad Translation Centerហើយគាត់បានចូលទៅក្នុងទីក្រុងក្នុងពេលដែលមនុស្សទាំងឡាយសម្រាក។ ពេលនោះ គាត់បានប្រទះឃើញបុរសពីរនាក់កំពុងតែវាយតប់គ្នា ដោយម្នាក់មកពីក្រុមរបស់គាត់(អម្បូរអ៊ីស្រាអែល) ហើយម្នាក់ទៀត មកពីក្រុមសត្រូវរបស់គាត់(ក្រុមរបស់ហ្វៀរអោន)។ នៅពេលនោះ បុរសម្នាក់ដែលមកពីក្រុមរបស់គាត់ក៏បានសុំឱ្យគាត់ជួយតទល់នឹងសត្រូវរបស់ខ្លួន។ ព្យាការីមូសាក៏បានដាល់បុរសនោះ។ ភ្លាមនោះ គេក៏បានបាត់បង់ជីវិត។ គាត់ក៏និយាយថា៖ នេះគឺស្ថិតក្នុងចំណោមទង្វើរបស់ស្ហៃតន។ ពិតប្រាកដណាស់ ស្ហៃតន គឺជាសត្រូវ និងជាអ្នកធ្វើឱ្យវង្វេងយ៉ាងច្បាស់លាស់។
Khmer Translation - Islamic Community Development Associationហើយគេ(មូសា)បានចូលទៅក្នុងទីក្រុង ខណៈដែលមនុស្ស ម្នានៅទីនោះមិនបានដឹង ហើយគេក៏បានប្រទះឃើញបុរសពីរនាក់ កំពុងវាយតប់គ្នា ដោយម្នាក់ជាក្រុមរបស់មូសា ហើយម្នាក់ទៀត ជា(ក្រុមរបស់ហ្វៀរអោន)សត្រូវរបស់គេ។ ពេលនោះបុរសដែល ជាក្រុមរបស់មូសាសុំឱ្យមូសាជួយគេតទល់នឹងអ្នកដែលជាសត្រូវ របស់គេ។ ហើយមូសាក៏បានដាល់គេមួយដៃ ពេលនោះគេក៏បាន ស្លាប់។ ហើយមូសាបានពោលថាៈ នេះជាទង្វើរបស់ស្ហៃតន។ ពិតប្រាកដណាស់ វា(ស្ហៃតន)គឺជាសត្រូវដែលជាអ្នកធ្វើឱ្យមនុស្ស លោកវងេ្វងយ៉ាងច្បាស់លាស់។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70