وَإِذَا تُتْلَىٰ عَلَيْهِمْ ءَايَٰتُنَا بَيِّنَٰتٍ تَعْرِفُ فِى وُجُوهِ ٱلَّذِينَ كَفَرُوا۟ ٱلْمُنكَرَ يَكَادُونَ يَسْطُونَ بِٱلَّذِينَ يَتْلُونَ عَلَيْهِمْ ءَايَٰتِنَا قُلْ أَفَأُنَبِّئُكُم بِشَرٍّ مِّن ذَٰلِكُمُ ٱلنَّارُ وَعَدَهَا ٱللَّهُ ٱلَّذِينَ كَفَرُوا۟ وَبِئْسَ ٱلْمَصِيرُ
Khmer Translation - Rowwad Translation Centerហើយនៅពេលដែលមានគេសូត្របណ្តាវាក្យខណ្ឌរបស់យើងដ៏ច្បាស់លាស់ឱ្យពួកគេស្តាប់ អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អាចដឹងពីការមិនពេញចិត្តនៅលើផ្ទៃមុខរបស់ពួកដែលប្រឆាំង។ ពួកគេស្ទើរតែហក់ទៅវាយអ្នកដែលសូត្រវាក្យខណ្ឌរបស់យើងឱ្យពួកគេស្តាប់នោះទៅហើយ។ ចូរអ្នកពោលចុះថា៖ តើចង់ឱ្យខ្ញុំប្រាប់ពួកអ្នកពីអ្វីដែលអាក្រក់ជាងនេះទៅទៀតឬទេ? នោះគឺភ្លើងនរកដែលអល់ឡោះទ្រង់បានសន្យាចំពោះពួកដែលប្រឆាំង ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។
Khmer Translation - Islamic Community Development Associationហើយនៅពេលដែលមានគេសូត្រអាយ៉ាត់ៗដ៏ច្បាស់លាស់ របស់យើងឱ្យពួកគេស្ដាប់ អ្នកអាចសងេ្កតឃើញការខឹងសម្បានៅ លើទឹកមុខរបស់ពួកដែលបានប្រឆាំង ដោយពួកគេស្ទើរតែហក់ទៅ វាយប្រហារបណ្ដាអ្នកដែលកំពុងសូត្រអាយ៉ាត់ៗរបស់យើងឱ្យពួក គេស្ដាប់នោះ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើចង់ឱ្យខ្ញុំប្រាប់ពួក អ្នកនូវអ្វីដែលអាក្រក់ជាងនេះទៅទៀតទេ? នោះគឺភ្លើងនរកដែល អល់ឡោះបានសន្យាវាចំពោះពួកដែលបានប្រឆាំង ហើយជាកន្លែង វិលត្រឡប់ដ៏អាក្រក់បំផុត។