يَٰٓأَيُّهَا ٱلنَّاسُ ضُرِبَ مَثَلٌ فَٱسْتَمِعُوا۟ لَهُۥٓ إِنَّ ٱلَّذِينَ تَدْعُونَ مِن دُونِ ٱللَّهِ لَن يَخْلُقُوا۟ ذُبَابًا وَلَوِ ٱجْتَمَعُوا۟ لَهُۥ وَإِن يَسْلُبْهُمُ ٱلذُّبَابُ شَيْـًٔا لَّا يَسْتَنقِذُوهُ مِنْهُ ضَعُفَ ٱلطَّالِبُ وَٱلْمَطْلُوبُ
Khmer Translation - Rowwad Translation Centerឱមនុស្សលោកទាំងឡាយ! គេបានលើកជាឧទាហរណ៍មួយ(សម្រាប់ពួកអ្នក)។ ហេតុនេះ ចូរពួកអ្នកត្រងត្រាប់ស្តាប់។ ជាការពិតណាស់ ពួកដែលពួកអ្នកកំពុងតែគោរពសក្ការៈផ្សេងពីអល់ឡោះនោះ ពួកវាមិនអាចបង្កើតសូម្បីតែសត្វរុយមួយក្បាលនោះឡើយ បើទោះបីជាពួកវារួមគ្នាដើម្បីបង្កើតវាក៏ដោយ។ ហើយប្រសិនបើសត្វរុយយកអ្វីមួយ(អំពីសំណែនដែលគេសែន) ក៏ពួកវាមិនអាចដេញវាចេញបាននោះដែរ។ ទាំងអ្នកដែលបួងសួងសុំ និងអ្នកដែលត្រូវគេបួងសួងសុំ(រូបបដិមា) គឺទន់ខ្សោយដូចគ្នា។
Khmer Translation - Islamic Community Development Associationឱមនុស្សលោក. គេបានលើកជាឧទាហរណ៍មួយ ដូចេ្នះ ចូរពួកអ្នកស្ដាប់ទៅចំពោះវា។ ពិតប្រាកដណាស់ ពួក(ព្រះនានា) ដែលពួកអ្នកកំពុងបួងសួងសុំផេ្សងពីអល់ឡោះនោះគឺពួកគេ(ព្រះ នានា)គ្មានសមត្ថភាពបង្កើត សូម្បីតែសត្វរុយមួយឡើយ ហើយ ទោះបីជាពួកគេសហការគ្នាបង្កើតវាក៏ដោយ។ ហើយប្រសិនបើ មានសត្វរុយមកទំស៊ីសំណែនរបស់ពួកគេនោះ ពួកគេក៏គ្មានសមត្ថភាពនឹងដេញ ឬបក់រុយនោះចេញដែរ។ អ្នកដែលបួងសួងសុំនិងអ្នក ដែលត្រូវគេបួងសួងសុំ(ព្រះនានា)គឺទន់ខ្សោយបំផុត។