caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Baqara វាក្យខណ្ឌ 283

ម៉ាឌីណah · revelation order 87 · 2:283

وَإِن كُنتُمْ عَلَىٰ سَفَرٍ وَلَمْ تَجِدُوا۟ كَاتِبًا فَرِهَٰنٌ مَّقْبُوضَةٌ فَإِنْ أَمِنَ بَعْضُكُم بَعْضًا فَلْيُؤَدِّ ٱلَّذِى ٱؤْتُمِنَ أَمَٰنَتَهُۥ وَلْيَتَّقِ ٱللَّهَ رَبَّهُۥ وَلَا تَكْتُمُوا۟ ٱلشَّهَٰدَةَ وَمَن يَكْتُمْهَا فَإِنَّهُۥٓ ءَاثِمٌ قَلْبُهُۥ وَٱللَّهُ بِمَا تَعْمَلُونَ عَلِيمٌ

Khmer Translation - Rowwad Translation Centerតែប្រសិនបើពួកអ្នកស្ថិតនៅក្នុងការធ្វើដំណើរ ហើយពួកអ្នកគ្មានអ្នកកត់ត្រា(កិច្ចសន្យាបំណុលឱ្យពួកអ្នក)ទេនោះ គ្រប់គ្រាន់ហើយចំពោះភាគីដែលជាអ្នកខ្ចីដាក់បញ្ចាំទ្រព្យអ្វីមួយដល់ម្ចាស់បំណុល។ តែបើពួកអ្នកទុកចិត្ដគ្នាទៅវិញទៅមក ចូរឲ្យអ្នកដែលគេទុកចិត្តបំពេញនូវទំនុកចិត្តរបស់គេ(សងបំណុលដល់គេវិញ)។ ហើយចូរឱ្យគេកោតខ្លាចអល់ឡោះដែលជាព្រះជាម្ចាស់របស់គេ។ ហើយពួកអ្នកមិនត្រូវលាក់បាំងការធ្វើសាក្សីឡើយ។ ជនណាហើយដែលលាក់បាំងវានោះ ពិតណាស់ ដួងចិត្តរបស់គេ គឺជាដួងចិត្តរបស់មនុស្សមានបាប។ ហើយអល់ឡោះដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។
Khmer Translation - Islamic Community Development Associationហើយប្រសិនបើពួកអ្នក ស្ថិតនៅក្នុងការធ្វើដំណើរ ដោយពួកអ្នកគ្មានអ្នកកត់ត្រាទេនោះ ចូរពួកអ្នកដាក់បញ្ចាំទ្រព្យ អ្វីមួយ(ដល់ម្ចាស់បំណុល)។ តែបើពួកអ្នកទុកចិត្ដគ្នាទៅវិញទៅ មក គឺអ្នកដែលគេទុកចិត្ដនោះត្រូវអនុវត្ដនូវភាពស្មោះត្រង់របស់ គេ(អ្នកខ្ចីត្រូវតែសងដល់ម្ចាស់ទ្រព្យវិញ) ហើយចូរឱ្យគេកោត ខ្លាចអល់ឡោះជាម្ចាស់របស់គេ។ ហើយចូរពួកអ្នកកុំលាក់បាំងក្នុង ការធ្វើសាក្សីឱ្យសោះ។ រីឯអ្នកណាដែលលាក់បាំងវា អ្នកនោះគឺជា អ្នកដែលមានបាបកម្មនៅក្នុងចិត្ដរបស់គេ ។ ហើយអល់ឡោះដឹង បំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70