caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Baqara វាក្យខណ្ឌ 264

ម៉ាឌីណah · revelation order 87 · 2:264

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لَا تُبْطِلُوا۟ صَدَقَٰتِكُم بِٱلْمَنِّ وَٱلْأَذَىٰ كَٱلَّذِى يُنفِقُ مَالَهُۥ رِئَآءَ ٱلنَّاسِ وَلَا يُؤْمِنُ بِٱللَّهِ وَٱلْيَوْمِ ٱلْـَٔاخِرِ فَمَثَلُهُۥ كَمَثَلِ صَفْوَانٍ عَلَيْهِ تُرَابٌ فَأَصَابَهُۥ وَابِلٌ فَتَرَكَهُۥ صَلْدًا لَّا يَقْدِرُونَ عَلَىٰ شَىْءٍ مِّمَّا كَسَبُوا۟ وَٱللَّهُ لَا يَهْدِى ٱلْقَوْمَ ٱلْكَٰفِرِينَ

Khmer Translation - Rowwad Translation Centerឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំបំផ្លាញផលបុណ្យនៃការបរិច្ចាគរបស់ពួកអ្នកដោយការរំលើកគុណ និងការបញ្ឈឺចិត្ដ(ដល់អ្នកទទួល)ឱ្យសោះ ប្រៀបដូចជាអ្នកដែលបរិច្ចាគទ្រព្យសម្បត្ដិរបស់គេដើម្បីបង្ហាញឱ្យមនុស្សបានឃើញ ខណៈដែលគេមិនមានជំនឿលើអល់ឡោះ និងថ្ងៃបរលោកសោះឡើយ។ ការប្រៀបធៀបរូបគេ គឺប្រៀបដូចជាថ្មរលោងមួយដុំដែលមានធូលីដីជាប់ពីលើវា រួចភ្លៀងបានធ្លាក់យ៉ាងខ្លាំងមកលើដុំថ្មនោះ ធ្វើឱ្យថ្មនោះរលោងវិញដោយគ្មានអ្វីនៅជាប់លើវាសោះ។ ពួកគេមិនទទួលបានផលបុណ្យពីអ្វីដែលពួកគេបានសាងបន្តិចណាឡើយ។ ហើយអល់ឡោះមិនចង្អុលបង្ហាញដល់ក្រុមដែលគ្មានជំនឿឡើយ។
Khmer Translation - Islamic Community Development Associationឱបណ្ដាអ្នកដែលមានជំនឿ. ចូរកុំបំផ្លាញ(ផលបុណ្យ នៃ)ការបរិច្ចាគរបស់ពួកអ្នកដោយការរំលើក និងបញ្ឈឺចិត្ដ(ដល់ អ្នកទទួល) ដូចអ្នកដែលបរិច្ចាគទ្រព្យសម្បត្ដិរបស់គេដើម្បីបង្ហាញ ឱ្យមនុស្សឃើញ ហើយគេមិនជឿលើអល់ឡោះ និងថ្ងៃបរលោក ឱ្យសោះ។ ដូចេ្នះ ការប្រៀបធៀបគេដូចជាថ្មរលោងមួយដុំដែល មានដីជាប់ពីលើវា រួចភ្លៀងបានធ្លាក់យ៉ាងខ្លាំងមកលើថ្មនោះធ្វើឱ្យ ថ្មនោះរលោងវិញ។ ពួកគេមិនអាចទទួលបានផលបុណ្យពីអ្វីដែល ពួកគេបានបរិច្ចាគនោះឡើយ។ ហើយអល់ឡោះមិនចង្អុលបង្ហាញ ដល់ក្រុមដែលប្រឆាំងឡើយ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70