فَلَمَّا فَصَلَ طَالُوتُ بِٱلْجُنُودِ قَالَ إِنَّ ٱللَّهَ مُبْتَلِيكُم بِنَهَرٍ فَمَن شَرِبَ مِنْهُ فَلَيْسَ مِنِّى وَمَن لَّمْ يَطْعَمْهُ فَإِنَّهُۥ مِنِّىٓ إِلَّا مَنِ ٱغْتَرَفَ غُرْفَةًۢ بِيَدِهِۦ فَشَرِبُوا۟ مِنْهُ إِلَّا قَلِيلًا مِّنْهُمْ فَلَمَّا جَاوَزَهُۥ هُوَ وَٱلَّذِينَ ءَامَنُوا۟ مَعَهُۥ قَالُوا۟ لَا طَاقَةَ لَنَا ٱلْيَوْمَ بِجَالُوتَ وَجُنُودِهِۦ قَالَ ٱلَّذِينَ يَظُنُّونَ أَنَّهُم مُّلَٰقُوا۟ ٱللَّهِ كَم مِّن فِئَةٍ قَلِيلَةٍ غَلَبَتْ فِئَةً كَثِيرَةًۢ بِإِذْنِ ٱللَّهِ وَٱللَّهُ مَعَ ٱلصَّٰبِرِينَ
Khmer Translation - Rowwad Translation Centerហើយនៅពេលដែលតលូតបានដឹកនាំទាហានចាកចេញពីមាតុភូមិ(របស់ពួកគេ) គាត់បាននិយាយ(ទៅកាន់ពួកគេ)ថា៖ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានយកទន្លេមួយមកសាកល្បងពួកអ្នក។ ដូចនេះ ជនណាដែលបានផឹកទឹកទន្លេ គឺគេមិនមែនស្ថិតក្នុងចំណោមក្រុមរបស់ខ្ញុំឡើយ។ តែជនណាដែលមិនបានផឹកទឹកទន្លេនោះ គឺគេស្ថិតនៅក្នុងក្រុមរបស់ខ្ញុំ លើកលែងតែអ្នកដែល(ត្រូវបង្ខំចិត្ត)ផឹកទឹកមួយកំបង់ដៃប៉ុណ្ណោះ(គឺគ្មានបញ្ហាអ្វីឡើយ)។ ពេលនោះ ពួកគេបានផឹកទឹកទន្លេនោះទាំងអស់គ្នា លើកលែងតែមួយចំនួនតូចក្នុងចំណោមពួកគេប៉ុណ្ណោះ។ ហើយនៅពេលដែលគាត់(តលូត) និងអ្នករួមដំណើរជាមួយគាត់ដែលជាអ្នកមានជំនឿបានឆ្លងផុតទន្លេនោះ ពួកគេ(មួយចំនួន)បាននិយាយថា៖ ថ្ងៃនេះពួកយើងគ្មានលទ្ធភាពប្រយុទ្ធនឹងជើលូត និងទាហានរបស់គេទេ។ នៅពេលនោះ បណ្តាអ្នកដែលជឿជាក់ក្នុងចិត្តថា ពួកគេនឹងបានជួបអល់ឡោះ(នៅថ្ងៃបរលោក) បាននិយាយថា៖ តើមានប៉ុន្មានដងហើយដែលក្រុម(អ្នកមានជំនឿ)មានគ្នាតិចបានយកឈ្នះក្រុម(ពួកគ្មានជំនឿ)ដែលមានគ្នាច្រើនដោយការអនុញ្ញាតពីអល់ឡោះជាម្ចាស់នោះ? ហើយអល់ឡោះទ្រង់ស្ថិតនៅជាមួយបណ្តាអ្នកដែលអត់ធ្មត់។
Khmer Translation - Islamic Community Development Associationហើយនៅពេលដែលតលូតបានដឹកនាំទ័ព(ចេញទៅ ប្រយុទ្ធ) គាត់បានមានប្រសាសន៍ថាៈ ពិតប្រាកដណាស់ អល់ឡោះ នឹងសាកល្បងពួកអ្នកដោយទនេ្លមួយ។ ដូចេ្នះអ្នកណាបានផឹកទឹក នោះ គឺគេពុំមែនជាសមាជិករបស់ខ្ញុំឡើយ រីឯអ្នកណាដែលមិនផឹក ទឹកនោះ ពិតប្រាកដណាស់គេគឺជាសមាជិករបស់ខ្ញុំ លើកលែងតែ អ្នកណាដែលបានក្បង់ទឹកនោះផឹកមួយក្បង់ដៃរបស់គេប៉ុណ្ណាះ (គឺគ្មានបញ្ហាឡើយ)។ បន្ទាប់មកពួកគេក៏បានផឹកទឹកនោះ លើកលែងតែមួយចំនួនតូចអំពីពួកគេប៉ុណ្ណោះ។ ហើយនៅពេលដែល តលូត និងអ្នកមានជំនឿរួមជាមួយគាត់បានឆ្លងផុតទនេ្លនោះ ពួក គេបាននិយាយថាៈ ថ្ងៃនេះពួកយើងគ្មានលទ្ធភាពប្រយុទ្ធជាមួយ ជើលូត និងកងទ័ពរបស់គេទេ។ បណ្ដាអ្នកដែលមានជំនឿយ៉ាង ជាក់ច្បាស់ថាពួកគេពិតជានឹងបានជួបអល់ឡោះនោះបាននិយាយ ថាៈ ជាច្រើនដងមកហើយក្រុមដែលមានគ្នាតិចបានឈ្នះទៅលើ ក្រុមដែលមានគ្នាច្រើនដោយការអនុញ្ញាតពីអល់ឡោះនោះ។ ហើយអល់ឡោះនៅជាមួយបណ្ដាអ្នកដែលអត់ធ្មត់។