وَمِنْ حَيْثُ خَرَجْتَ فَوَلِّ وَجْهَكَ شَطْرَ ٱلْمَسْجِدِ ٱلْحَرَامِ وَحَيْثُ مَا كُنتُمْ فَوَلُّوا۟ وُجُوهَكُمْ شَطْرَهُۥ لِئَلَّا يَكُونَ لِلنَّاسِ عَلَيْكُمْ حُجَّةٌ إِلَّا ٱلَّذِينَ ظَلَمُوا۟ مِنْهُمْ فَلَا تَخْشَوْهُمْ وَٱخْشَوْنِى وَلِأُتِمَّ نِعْمَتِى عَلَيْكُمْ وَلَعَلَّكُمْ تَهْتَدُونَ
Khmer Translation - Rowwad Translation Centerហើយទោះបីជាអ្នកចេញពីទីកន្លែងណាក៏ដោយ ចូរអ្នកតម្រង់មុខរបស់អ្នកទៅកាន់ទិសម៉ាស្ជិតអាល់ហារ៉មចុះ(នៅពេលអ្នកចង់ប្រតិបត្តិសឡាត)។ ហើយទោះបីជាពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ស្ថិតនៅទីកន្លែងណាក៏ដោយ ចូរពួកអ្នកតម្រង់មុខរបស់ពួកអ្នកទៅកាន់ទិស(ម៉ាស្ជិតអាល់ហារ៉ម)ចុះ(នៅពេលដែលពួកអ្នកចង់ប្រតិបត្តិសឡាត) ដើម្បីកុំឱ្យមនុស្សលោកមានលេសប្រឆាំងនឹងពួកអ្នក លើកលែងតែពួកដែលបំពានក្នុងចំណោមពួកគេប៉ុណ្ណោះ។ ហេតុនេះ ចូរពួកអ្នកកុំខ្លាចពួកគេឲ្យសោះ តែពួកអ្នកត្រូវខ្លាចយើងវិញ ដើម្បីយើងនឹងបំពេញនូវឧបការគុណរបស់យើងដល់ពួកអ្នក ហើយសង្ឃឹមថាពួកអ្នកទទួលបានការចង្អុលបង្ហាញ។
Khmer Translation - Islamic Community Development Associationហើយគ្រប់កន្លែងដែលអ្នកចេញដំណើរ(ហើយអ្នកចង់ សឡាត) ចូរអ្នកតម្រង់មុខរបស់អ្នកទៅកាន់ទិសម៉ាស្ជីទីលហារ៉ម។ ហើយពួកអ្នកនៅទីកន្លែងណាក៏ដោយ ចូរពួកអ្នកតម្រង់មុខរបស់ ពួកអ្នកទៅកាន់ទិសរបស់វា ដើម្បីកុំឱ្យមនុស្សជជែកតវ៉ានឹងពួកអ្នក លើកលែងតែពួកមួយចំនួនក្នុងចំណោមពួកគេដែលបានបំពាន ប៉ុណ្ណោះ។ ដូចេ្នះ ចូរពួកអ្នកកុំខ្លាចពួកគេ ហើយចូរពួកអ្នកកោត ខ្លាចយើងវិញ ហើយយើងប្រាកដជានឹងបំពេញនូវនៀកម៉ាត់របស់ យើងលើពួកអ្នក និងដើម្បីពួកអ្នកមានការចង្អុលបងា្ហញ។