وَٱلَّذِينَ كَسَبُوا۟ ٱلسَّيِّـَٔاتِ جَزَآءُ سَيِّئَةٍۭ بِمِثْلِهَا وَتَرْهَقُهُمْ ذِلَّةٌ مَّا لَهُم مِّنَ ٱللَّهِ مِنْ عَاصِمٍ كَأَنَّمَآ أُغْشِيَتْ وُجُوهُهُمْ قِطَعًا مِّنَ ٱلَّيْلِ مُظْلِمًا أُو۟لَٰٓئِكَ أَصْحَٰبُ ٱلنَّارِ هُمْ فِيهَا خَٰلِدُونَ
Khmer Translation - Rowwad Translation Centerរីឯពួកដែលសាងអំពើអាក្រក់ ការតបស្នងចំពោះអំពើអាក្រក់នោះ គឺតាមទំហំនៃអំពើអាក្រក់(របស់ពួកគេ) ហើយភាពអាប់ឱនបានគ្របដណ្តប់លើពួកគេ។ សម្រាប់ពួកគេ គឺគ្មានអ្នកការពារពី(ទណ្ឌកម្ម)អល់ឡោះឡើយ ហាក់ដូចជាមុខរបស់ពួកគេត្រូវបានគ្របដណ្ដប់ដោយភាពងងឹតនៃពេលរាត្រីដូច្នោះដែរ។ ពួកទាំងនោះហើយ គឺជាពួកឋាននរកដោយពួកគេស្ថិតនៅទីនោះជាអមតៈ។
Khmer Translation - Islamic Community Development Associationចំណែកពួកដែលបានធ្វើអំពើអាក្រក់វិញ ការតបស្នងនៃ អំពើអាក្រក់នោះគឺដូចនឹងវា(ដូចអ្វីដែលពួកគេបានប្រព្រឹត្ដ) ហើយ ភាពអាប់ឱនបានគ្របដណ្តប់លើពួកគេ។ ពួកគេគ្មានអ្នកការពារ ក្រៅពីអល់ឡោះឡើយ។ ហាក់ដូចជាមុខរបស់ពួកគេត្រូវគ្រប ដណ្តប់ដោយផ្នែកមួយនៃភាពងងឹតនាពេលរាត្រី។ ពួកទាំងនោះ គឺជាពួកនរកដែលពួកគេស្ថិតនៅក្នុងនោះជាអមតៈ។