وَيَوْمَ نَحْشُرُهُمْ جَمِيعًا ثُمَّ نَقُولُ لِلَّذِينَ أَشْرَكُوا۟ مَكَانَكُمْ أَنتُمْ وَشُرَكَآؤُكُمْ فَزَيَّلْنَا بَيْنَهُمْ وَقَالَ شُرَكَآؤُهُم مَّا كُنتُمْ إِيَّانَا تَعْبُدُونَ
Khmer Translation - Rowwad Translation Center(ហើយចូរអ្នកនឹកឃើញ) នៅថ្ងៃដែលយើងនឹងប្រមូលផ្ដុំពួកគេទាំងអស់គ្នា។ ក្រោយមក យើងមានបន្ទូលទៅកាន់ពួកដែលបានធ្វើស្ហ៊ីរិកថា៖ ចូរពួកអ្នក និងព្រះនានារបស់ពួកអ្នកប្រកាន់ខ្ជាប់នឹងទីកន្លែងរបស់ពួកអ្នកចុះ។ ហើយយើងបានបំបែករវាងពួកគេ។ ហើយព្រះនានារបស់ពួកគេបាននិយាយថា៖ ពួកអ្នកមិនធ្លាប់គោរពសក្ការៈមកចំពោះពួកយើងឡើយ។
Khmer Translation - Islamic Community Development Associationហើយ(ចូរចងចាំ)នៅថ្ងៃដែលយើងប្រមូលផ្តុំពួកគេទាំង អស់គ្នា បន្ទាប់មកយើងមានបន្ទូលទៅកាន់ពួកដែលបានធ្វើស្ហ៊ីរិក ថាៈ ចូរពួកអ្នក និងម្ចាស់ដែលពួកអ្នកគោរពនោះប្រកាន់ខ្ជាប់ទី កន្លែងរបស់ពួកអ្ម្នកចុះ។ ហើយយើងបានបំបែកពួកគេ។ ហើយ ម្ចាស់ដែលពួកគេបានគោរពនោះបាននិយាយថាៈ ពួកអ្នកមិនធ្លាប់ គោរពសក្ការៈមកចំពោះពួកយើងឡើយ។