لِّلَّذِينَ أَحْسَنُوا۟ ٱلْحُسْنَىٰ وَزِيَادَةٌ وَلَا يَرْهَقُ وُجُوهَهُمْ قَتَرٌ وَلَا ذِلَّةٌ أُو۟لَٰٓئِكَ أَصْحَٰبُ ٱلْجَنَّةِ هُمْ فِيهَا خَٰلِدُونَ
Khmer Translation - Rowwad Translation Centerសម្រាប់បណ្ដាអ្នកដែលបានសាងអំពើល្អ នឹងទទួលបាននូវប្រការល្អ(ឋានសួគ៌) ហើយនិងការបន្ថែមលើសពីនោះទៅទៀត(មើលឃើញព្រះភក្ត្រអល់ឡោះជាម្ចាស់)។ គ្មានធូលីខ្មៅគ្របដណ្ដប់លើផ្ទៃមុខរបស់ពួកគេឡើយ ហើយក៏គ្មានភាពអាប់ឱន(គ្របដណ្តប់លើវា)នោះដែរ។ អ្នកទាំងនោះហើយ គឺជាអ្នកឋានសួគ៌ដោយពួកគេស្ថិតនៅទីនោះជាអមតៈ។
Khmer Translation - Islamic Community Development Associationសម្រាប់បណ្ដាអ្នកដែលបានធ្វើល្អ គឺការតបស្នងល្អ (ឋានសួគ៌) និងការបន្ថែមលើសពីនេះទៅទៀត(គឺអាចមើល ឃើញអល់ឡោះ)។ ហើយគ្មានធូលីខ្មៅគ្របដណ្តប់នៅលើមុខ របស់ពួកគេ ហើយក៏គ្មានភាពអាប់ឱនដែរ។ អ្នកទាំងនោះជា បណ្ដាអ្នកឋានសួគ៌ដែលពួកគេស្ថិតនៅក្នុងនោះជាអមតៈ។