وَمِنَ ٱلْأَعْرَابِ مَن يُؤْمِنُ بِٱللَّهِ وَٱلْيَوْمِ ٱلْـَٔاخِرِ وَيَتَّخِذُ مَا يُنفِقُ قُرُبَٰتٍ عِندَ ٱللَّهِ وَصَلَوَٰتِ ٱلرَّسُولِ أَلَآ إِنَّهَا قُرْبَةٌ لَّهُمْ سَيُدْخِلُهُمُ ٱللَّهُ فِى رَحْمَتِهِۦٓ إِنَّ ٱللَّهَ غَفُورٌ رَّحِيمٌ
Khmer Translation - Rowwad Translation Centerហើយក្នុងចំណោមពួកអារ៉ាប់ជនបទ ក៏មានអ្នកដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ហើយចាត់ទុកអ្វីដែលគេបរិច្ចាគ(ក្នុងមាគ៌ាអល់ឡោះនោះ) គឺជាការបញ្ជិតខ្លួនទៅចំពោះអល់ឡោះ និងទទួលបាននូវការបួងសួងពីអ្នកនាំសារ(របស់អល់ឡោះ)ដែរ។ តើពុំមែនទេឬ ទង្វើទាំងនោះ គឺជាការខិតខ្លួនជិត(ទៅចំពោះអល់ឡោះ)សម្រាប់ពួកគេនោះ? អល់ឡោះនឹងបញ្ចូលពួកគេទៅក្នុងក្ដីមេត្តាករុណារបស់ទ្រង់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។
Khmer Translation - Islamic Community Development Associationហើយក្នុងចំណោមពួកអារ៉ាប់ជនបទ អ្នកខ្លះជឿលើ អល់ឡោះ និងថ្ងៃបរលោក ហើយគេចាត់ទុកអ្វីដែលគេបរិច្ចាគ គឺ ដើម្បីបញ្ជិតខ្លួនចំពោះអល់ឡោះ និងទទួលការបួងសួងពីអ្នកនាំ សារផងដែរ។ ចូរជ្រាបថា ពិតប្រាកដណាស់វាជាការបញ្ជិតខ្លួន សម្រាប់ពួកគេ។ អល់ឡោះនឹងបញ្ចូលពួកគេទៅក្នុងក្ដីមេត្ដាករុណា របស់ទ្រង់។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។