وَمِنَ ٱلْأَعْرَابِ مَن يَتَّخِذُ مَا يُنفِقُ مَغْرَمًا وَيَتَرَبَّصُ بِكُمُ ٱلدَّوَآئِرَ عَلَيْهِمْ دَآئِرَةُ ٱلسَّوْءِ وَٱللَّهُ سَمِيعٌ عَلِيمٌ
Khmer Translation - Rowwad Translation Centerហើយក្នុងចំណោមពួកអារ៉ាប់ជនបទ មានអ្នកចាត់ទុកអ្វីដែលគេបរិច្ចាគ(ក្នុងមាគ៌ារបស់អល់ឡោះ)នោះ គឺជាការខាតបង់ ហើយរូបគេរង់ចាំមើលប្រការអាក្រក់កើតមានលើពួកអ្នក(បណ្ដាអ្នកមានជំនឿ)។ ប៉ុន្តែ(តាមពិត)ប្រការអាក្រក់នោះ គឺកើតមានទៅលើពួកគេទៅវិញទេ។ ហើយអល់ឡោះមហាឮ មហាដឹងបំផុត។
Khmer Translation - Islamic Community Development Associationហើយក្នុងចំណោមពួកអារ៉ាប់ជនបទ មានអ្នកខ្លះបានចាត់ ទុកអ្វីដែលគេបានបរិច្ចាគ(ក្នុងមាគ៌ាអល់ឡោះ)គឺជាការខាតបង់ ហើយគេនឹងរង់ចាំមើលគ្រោះថ្នាក់កើតឡើងចំពោះពួកអ្នក។ តែ គ្រោះអាក្រក់នោះកើតមានចំពោះពួកគេទៅវិញទេ។ ហើយ អល់ឡោះមហាឮ មហាដឹង។