وَٱلسَّٰبِقُونَ ٱلْأَوَّلُونَ مِنَ ٱلْمُهَٰجِرِينَ وَٱلْأَنصَارِ وَٱلَّذِينَ ٱتَّبَعُوهُم بِإِحْسَٰنٍ رَّضِىَ ٱللَّهُ عَنْهُمْ وَرَضُوا۟ عَنْهُ وَأَعَدَّ لَهُمْ جَنَّٰتٍ تَجْرِى تَحْتَهَا ٱلْأَنْهَٰرُ خَٰلِدِينَ فِيهَآ أَبَدًا ذَٰلِكَ ٱلْفَوْزُ ٱلْعَظِيمُ
Khmer Translation - Rowwad Translation Centerបណ្តាអ្នកដែលរួសរាន់ទៅកាន់ការមានជំនឿដំបូងគេក្នុងចំណោមអ្នកមូហាជីរីន និងអ្នកអាន់ស័រ ហើយនិងបណ្តាអ្នកដែលដើរ(តាមមាគ៌ា)ពួកគេដោយល្អប្រពៃនោះ អល់ឡោះជាម្ចាស់ទ្រង់ពេញចិត្តចំពោះពួកគេ ហើយពួកគេក៏ពេញចិត្តចំពោះទ្រង់វិញដែរ។ ហើយទ្រង់បានត្រៀមទុកសម្រាប់ពួកគេនូវឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវាដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ នោះហើយជាជោគជ័យដ៏ធំធេង។
Khmer Translation - Islamic Community Development Associationហើយបណ្ដាអ្នកមុនដំបូងគេបង្អស់នៃបណ្ដាអ្នកមូហាជីរីន និងបណ្ដាអ្នកអាន់ស័រ ហើយនិងបណ្ដាអ្នកដែលបានដើរ តាមគន្លងធម៌ពួកគេ ដោយត្រឹមត្រូវអល់ឡោះបានពេញចិត្ដពួកគេ ហើយពួកគេក៏ពេញចិត្ដចំពោះទ្រង់វិញដែរ។ ហើយទ្រង់បានរៀប ចំទុកសម្រាប់ពួកគេនូវឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពី ក្រោមវា ដោយពួកគេនៅក្នុងនោះជាអមតៈ។ ទាំងនោះគឺជា ជោគជ័យយ៉ាងធំធេង។