يَحْلِفُونَ بِٱللَّهِ مَا قَالُوا۟ وَلَقَدْ قَالُوا۟ كَلِمَةَ ٱلْكُفْرِ وَكَفَرُوا۟ بَعْدَ إِسْلَٰمِهِمْ وَهَمُّوا۟ بِمَا لَمْ يَنَالُوا۟ وَمَا نَقَمُوٓا۟ إِلَّآ أَنْ أَغْنَىٰهُمُ ٱللَّهُ وَرَسُولُهُۥ مِن فَضْلِهِۦ فَإِن يَتُوبُوا۟ يَكُ خَيْرًا لَّهُمْ وَإِن يَتَوَلَّوْا۟ يُعَذِّبْهُمُ ٱللَّهُ عَذَابًا أَلِيمًا فِى ٱلدُّنْيَا وَٱلْـَٔاخِرَةِ وَمَا لَهُمْ فِى ٱلْأَرْضِ مِن وَلِىٍّ وَلَا نَصِيرٍ
Khmer Translation - Rowwad Translation Centerពួកគេស្បថនឹងអល់ឡោះថា៖ ពួកគេមិនបាននិយាយ(ប្រមាថចំពោះអ្នក និងសាសនារបស់អ្នក)នោះឡើយ ខណៈដែលពួកគេពិតជាបាននិយាយនូវពាក្យសម្តីដែល(នាំឲ្យពួកគេក្លាយជា)គ្មានជំនឿ ហើយពួកគេបានក្លាយជាអ្នកដែលគ្មានជំនឿក្រោយពីពួកគេបានចូលឥស្លាមហើយនោះ។ ហើយពួកគេប៉ុនប៉ងធ្វើនូវអ្វីដែលពួកគេមិនអាចសម្រេចបាន។ ពួកគេមិនអាចរកអ្វីមកប្រមាថដល់គាត់(ព្យាការីមូហាំម៉ាត់)នោះឡើយ លើកលែងតែអល់ឡោះទ្រង់បានប្រោសប្រទានឱ្យពួកគេដោយឱ្យពួកគេមានបានតាមរយៈការប្រោសប្រទានដល់អ្នកនាំសាររបស់ទ្រង់ប៉ុណ្ណោះ។ ហើយប្រសិនបើពួកគេសារភាពកំហុស វាជាការប្រសើរបំផុតសម្រាប់ពួកគេ។ តែប្រសិនបើពួកគេងាកចេញវិញនោះ អល់ឡោះទ្រង់នឹងដាក់ទណ្ឌកម្មពួកគេនូវទណ្ឌកម្មដ៏ឈឺចាប់បំផុតទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។ ហើយសម្រាប់ពួកគេនៅលើផែនដីនេះ គឺគ្មានអ្នកគាំពារ និងគ្មានអ្នកជួយឡើយ។
Khmer Translation - Islamic Community Development Associationពួកគេ(ពួកពុតត្បុត)ស្បថនឹងអល់ឡោះថាៈ ពួកគេមិន បាននិយាយអ្វីឡើយ តែតាមពិតពួកគេបាននិយាយនូវពាក្យសំដី ដែលគ្មានជំនឿ។ ហើយពួកគេបានប្រឆាំងវិញ បន្ទាប់ពីការចូល សាសនាអ៊ីស្លាមរបស់ពួកគេហើយនោះ។ ហើយពួកគេប៉ុនប៉ងនូវ អ្វីដែលពួកគេមិនអាចសមេ្រចបាន។ ហើយពួកគេមិនអាចធ្វើអ្វី បានឡើយ លើកលែងតែអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ធ្វើ ឱ្យពួកគេមានបានដោយការប្រោសប្រទានរបស់ទ្រង់ប៉ុណ្ណោះ។ ប្រសិនបើពួកគេសារភាពកំហុសនោះ វាជាការប្រសើរសម្រាប់ ពួកគេ។ តែបើពួកគេបែរចេញវិញ អល់ឡោះនឹងធ្វើទារុណកម្ម ពួកគេនូវទារុណកម្មមួយដ៏ឈឺចាប់ទាំងនៅក្នុងលោកិយ និងថ្ងៃ បរលោក។ ហើយសម្រាប់ពួកគេនៅលើផែនដីនេះគ្មានអ្នកគាំពារ និងគ្មានអ្នកជួយឡើយ។