caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក At-Tawba វាក្យខណ្ឌ 61

ម៉ាឌីណah · revelation order 113 · 9:61

وَمِنْهُمُ ٱلَّذِينَ يُؤْذُونَ ٱلنَّبِىَّ وَيَقُولُونَ هُوَ أُذُنٌ قُلْ أُذُنُ خَيْرٍ لَّكُمْ يُؤْمِنُ بِٱللَّهِ وَيُؤْمِنُ لِلْمُؤْمِنِينَ وَرَحْمَةٌ لِّلَّذِينَ ءَامَنُوا۟ مِنكُمْ وَٱلَّذِينَ يُؤْذُونَ رَسُولَ ٱللَّهِ لَهُمْ عَذَابٌ أَلِيمٌ

Khmer Translation - Rowwad Translation Centerហើយក្នុងចំណោមពួកគេ គឺមានពួកដែលបង្កការឈឺចាប់ដល់ព្យាការី(មូហាំម៉ាត់)ដោយពួកគេនិយាយថា៖ គាត់ស្តាប់រាល់ពាក្យពេចន៍ទាំងអស់(មិនថាល្អ ឬអាក្រក់)។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ គាត់(ព្យាការីមូហាំម៉ាត់)ស្តាប់តែអ្វីដែលល្អសម្រាប់ពួកអ្នកប៉ុណ្ណោះ ហើយគាត់ជឿជាក់ចំពោះអល់ឡោះ និងជឿជាក់ចំពោះបណ្តាអ្នកដែលមានជំនឿ ព្រមទាំងមានចិត្តអាណិតស្រលាញ់ចំពោះបណ្តាអ្នកដែលមានជំនឿក្នុងចំណោមពួកអ្នក។ ហើយពួកដែលបង្កការឈឺចាប់ដល់អ្នកនាំសាររបស់អល់ឡោះនោះ សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មយ៉ាងឈឺចាប់បំផុត។
Khmer Translation - Islamic Community Development Associationហើយក្នុងចំណោមពួកគេ(ពួកពុតត្បុត)មានពួកដែលធ្វើ បាបណាពី(មូហាំម៉ាត់) ហើយពួកគេនិយាយថាៈ គាត់ជាអ្នកស្ដាប់ និងជឿអ្វីៗគ្រប់បែបយ៉ាង។ ចូរអ្នក(មូហាំម៉ាត់)តបវិញថាៈ (ពិត ប្រាកដណាស់) គេស្ដាប់តែអ្វីដែលល្អសម្រាប់ពួកអ្នក ហើយគេជឿ លើអល់ឡោះ និងទុកចិត្ដលើបណ្ដាអ្នកមានជំនឿ ហើយនិងអាណិត ស្រឡាញ់បណ្ដាអ្នកដែលមានជំនឿក្នុងចំណោមពួកអ្នកប៉ុណ្ណោះ។ ហើយពួកដែលធ្វើបាបអ្នកនាំសាររបស់អល់ឡោះ ពួកគេនឹងទទួល ទារុណកម្មយ៉ាងឈឺចាប់។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70