وَعَلَى ٱلثَّلَٰثَةِ ٱلَّذِينَ خُلِّفُوا۟ حَتَّىٰٓ إِذَا ضَاقَتْ عَلَيْهِمُ ٱلْأَرْضُ بِمَا رَحُبَتْ وَضَاقَتْ عَلَيْهِمْ أَنفُسُهُمْ وَظَنُّوٓا۟ أَن لَّا مَلْجَأَ مِنَ ٱللَّهِ إِلَّآ إِلَيْهِ ثُمَّ تَابَ عَلَيْهِمْ لِيَتُوبُوٓا۟ إِنَّ ٱللَّهَ هُوَ ٱلتَّوَّابُ ٱلرَّحِيمُ
Khmer Translation - Rowwad Translation Centerហើយ(ទ្រង់ក៏ទទួលយកការសារភាពកំហុសផងដែរ)ពីបុគ្គលបីរូបដែលពួកគេមិនបានចូលរួម(ក្នុងសមរភូមិតាពូក) រហូតដល់ផែនដីដែលមានភាពទូលំទូលាយនោះបែរជាចង្អៀតចំពោះពួកគេ ហើយដួងចិត្តរបស់ពួកគេក៏មានភាពចង្អៀតចង្អល់ផងដែរ (ដោយត្រូវគេទុកចោល) ហើយពួកគេបានដឹងថា គ្មានកន្លែងជ្រកកោនណាក្រៅពីអល់ឡោះ(សម្រាប់ពួកគេ)ឡើយ លើកលែងតែការវិលត្រឡប់ទៅកាន់ទ្រង់ប៉ុណ្ណោះ។ ក្រោយមក អល់ឡោះក៏បានចង្អុលបង្ហាញពួកគេឱ្យធ្វើការសារភាពកំហុស ហើយទ្រង់បានទទួលយកនូវការសារភាពកំហុសរបស់ពួកគេ។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលទទួលយកការសារភាពកំហុស មហាអាណិតស្រលាញ់បំផុត។
Khmer Translation - Islamic Community Development Associationហើយ(ទ្រង់ក៏បានទទួលយកការសារភាពកំហុសផង ដែរ)ទៅលើអ្នកទាំងបី ដែលត្រូវគេទៅចោល រហូតដល់ផែនដី ដែលមានភាពទូលំទូលាយនោះបែរជាចង្អៀតចំពោះពួកគេ ហើយ ចិត្ដរបស់ពួកគេក៏ចង្អៀតចង្អល់ចំពោះពួកគេដែរ ហើយពួកគេដឹង យ៉ាងច្បាស់ថា គ្មានកន្លែងគេចពីអល់ឡោះឡើយ មានតែវិលទៅ កាន់ទ្រង់វិញប៉ុណ្ណោះ។ បន្ទាប់មកទ្រង់បានទទួលយកការសារភាព កំហុសរបស់ពួកគេ ដើម្បីឱ្យពួកគេសារភាពកំហុស។ ពិតប្រាកដ ណាស់អល់ឡោះ ទ្រង់ជាអ្នកដែលទទួលយកការសារភាពកំហុស និងអាណិតស្រឡាញ់បំផុត។