وَٱلَّذِينَ ٱتَّخَذُوا۟ مَسْجِدًا ضِرَارًا وَكُفْرًا وَتَفْرِيقًۢا بَيْنَ ٱلْمُؤْمِنِينَ وَإِرْصَادًا لِّمَنْ حَارَبَ ٱللَّهَ وَرَسُولَهُۥ مِن قَبْلُ وَلَيَحْلِفُنَّ إِنْ أَرَدْنَآ إِلَّا ٱلْحُسْنَىٰ وَٱللَّهُ يَشْهَدُ إِنَّهُمْ لَكَٰذِبُونَ
Khmer Translation - Rowwad Translation Centerហើយ(ក្នុងចំណោមពួកពុតត្បុតនោះដែរគឺមាន)ពួកដែលបានកសាងម៉ាស្ជិតដើម្បីបង្កគ្រោះ(ដល់អ្នកមូស្លីម) និង(បង្ហាញនូវ)ភាពគ្មានជំនឿ ហើយនិងបំបែកបំបាក់រវាងបណ្ដាអ្នកដែលមានជំនឿ ព្រមទាំងដើម្បីជាការត្រៀមសម្រាប់ជនដែលធ្វើសង្គ្រាមប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់តាំងពីមុន(ពេលសាងសង់)មកម្ល៉េះ។ ហើយពួកគេប្រាកដជានឹងស្បថថា៖ (ក្នុងការកសាងម៉ាស្ជិតនេះ) ពួកយើងគ្មានបំណងអ្វីក្រៅពីធ្វើល្អនោះឡើយ។ ហើយអល់ឡោះទ្រង់ធ្វើសាក្សីថា ពិតប្រាកដណាស់ ពួកគេគឺជាអ្នកដែលភូតកុហក។
Khmer Translation - Islamic Community Development Associationហើយពួកដែលបានកសាងម៉ាស្ជិទដើម្បីបង្កគ្រោះថ្នាក់ (ដល់អ្នកមានជំនឿ)និងនាំឱ្យគ្មានជំនឿ ហើយនិងបង្កភាពបែក បាក់រវាងបណ្ដាអ្នកដែលមានជំនឿ ព្រមទាំងត្រៀមសម្រាប់ជន ណាដែលបានធ្វើសង្គ្រាមប្រឆាំងនឹងអល់ឡោះ និងអ្នកនាំសាររបស់ ទ្រង់តាំងពីមុនមក។ ហើយពួកគេប្រាកដជានឹងស្បថថាៈ យើងមិន ចង់បានអ្វីក្រៅពីផលល្អ(ការសាងសង់ម៉ាស្ជិទនេះ)ឡើយ។ ហើយ អល់ឡោះជាអ្នកធ្វើសាក្សីថា ពិតប្រាកដណាស់ពួកគេជាពួកដែល ភូតកុហក។