لَا تَقُمْ فِيهِ أَبَدًا لَّمَسْجِدٌ أُسِّسَ عَلَى ٱلتَّقْوَىٰ مِنْ أَوَّلِ يَوْمٍ أَحَقُّ أَن تَقُومَ فِيهِ فِيهِ رِجَالٌ يُحِبُّونَ أَن يَتَطَهَّرُوا۟ وَٱللَّهُ يُحِبُّ ٱلْمُطَّهِّرِينَ
Khmer Translation - Rowwad Translation Centerចូរអ្នក(ឱព្យាការីមូហាំម៉ាត់)កុំសឡាតនៅក្នុងម៉ាស្ជិតជាដាច់ខាត។ ពិតប្រាកដណាស់ ម៉ាស្ជិត(គូហ្ពាក)ដែលត្រូវបានសង់ឡើងនៅលើការកោតខ្លាច(អល់ឡោះ)តាំងពីថ្ងៃដំបូងនោះ គឺសក្ដិសមបំផុតសម្រាប់អ្នកក្នុងការសឡាតនៅក្នុងវាជាង(ម៉ាស្ជិតនេះ)។ នៅទីនោះ មានបុរសជាច្រើនដែលពួកគេចូលចិត្តជម្រះសម្អាត(ពីប្រការអាក្រក់ទាំងឡាយ)។ ហើយអល់ឡោះទ្រង់ស្រលាញ់បណ្ដាអ្នកដែលជម្រះសម្អាត។
Khmer Translation - Islamic Community Development Associationចូរអ្នក(មូហាំម៉ាត់)កុំសឡាតក្នុងម៉ាស្ជិទនោះជាដាច់ ខាត។ តែម៉ាស្ជិទ(គូហ្ពាក)ដែលត្រូវបានគេកសាងឡើងសម្រាប់ ជាគ្រឹះនៃការកោតខ្លាចអល់ឡោះតាំងពីថ្ងៃដំបូង វាសក្ដិសមបំផុត ដែលអ្នកត្រូវសឡាតនៅទីនោះ។ នៅទីនោះមានបុរសជាច្រើនដែល ពួកគេចូលចិត្ដភាពស្អាតស្អំ។ ហើយអល់ឡោះស្រឡាញ់បណ្ដាអ្នក ដែលស្អាតស្អំ។