وَنَزَعْنَا مَا فِى صُدُورِهِم مِّنْ غِلٍّ تَجْرِى مِن تَحْتِهِمُ ٱلْأَنْهَٰرُ وَقَالُوا۟ ٱلْحَمْدُ لِلَّهِ ٱلَّذِى هَدَىٰنَا لِهَٰذَا وَمَا كُنَّا لِنَهْتَدِىَ لَوْلَآ أَنْ هَدَىٰنَا ٱللَّهُ لَقَدْ جَآءَتْ رُسُلُ رَبِّنَا بِٱلْحَقِّ وَنُودُوٓا۟ أَن تِلْكُمُ ٱلْجَنَّةُ أُورِثْتُمُوهَا بِمَا كُنتُمْ تَعْمَلُونَ
Khmer Translation - Rowwad Translation Centerហើយយើងបានដកនូវភាពឈ្នានីសចេញពីដួងចិត្តរបស់ពួកគេ ព្រមទាំងមានទន្លេជាច្រើនហូរកាត់ពីក្រោមពួកគេ។ ហើយពួកគេនិយាយថា៖ សេចក្តីសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលទ្រង់បានចង្អុលបង្ហាញពួកយើងនូវប្រការទាំងនេះ ហើយពួកយើងមិនអាចទទួលបានការចង្អុលបង្ហាញ(ដោយខ្លួនឯង)ឡើយ ប្រសិនបើអល់ឡោះមិនចង្អុលបង្ហាញពួកយើងទេនោះ។ ជាការពិតណាស់ បណ្តាអ្នកនាំសារនៃព្រះជាម្ចាស់របស់ពួកយើងបាននាំមកនូវសេចក្តីពិត។ ហើយមានគេប្រកាសប្រាប់ពួកគេថា៖ ពិតប្រាកដណាស់ នេះគឺជាឋានសួគ៌ដែលគេផ្តល់វាជាមរតកដល់ពួកអ្នកដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។
Khmer Translation - Islamic Community Development Associationហើយយើងបានបំបាត់ភាពឈ្នានីសចេញពីចិត្ដរបស់ពួកគេ (នៅក្នុងឋានសួគ៌) ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមពួកគេ ហើយពួកគេបាននិយាយថាៈ រាល់ការសរសើរគឺចំពោះអល់ឡោះ ដែលទ្រង់បានចង្អុលបង្ហាញពួកយើងទៅរកមាគ៌ានេះ។ ហើយពួក យើងពិតជាមិនទទួលបានការចង្អុលបង្ហាញឡើយ ប្រសិនបើគ្មាន ការចង្អុលបង្ហាញរបស់អល់ឡោះចំពោះពួកយើងទេនោះ។ ជាការ ពិតណាស់ បណ្ដាអ្នកនាំសារនៃម្ចាស់របស់យើងបាននាំមកនូវការ ពិត។ ហើយពួកយើងត្រូវបានគេប្រកាសប្រាប់ថាៈ ឋានសួគ៌នេះ ត្រូវបានគេផ្ដល់វាឱ្យពួកអ្នកដោយសារតែអ្វីដែលពួកអ្នកបានសាង។