caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-A'raaf វាក្យខណ្ឌ 44

ម៉ាកកah · revelation order 39 · 7:44

وَنَادَىٰٓ أَصْحَٰبُ ٱلْجَنَّةِ أَصْحَٰبَ ٱلنَّارِ أَن قَدْ وَجَدْنَا مَا وَعَدَنَا رَبُّنَا حَقًّا فَهَلْ وَجَدتُّم مَّا وَعَدَ رَبُّكُمْ حَقًّا قَالُوا۟ نَعَمْ فَأَذَّنَ مُؤَذِّنٌۢ بَيْنَهُمْ أَن لَّعْنَةُ ٱللَّهِ عَلَى ٱلظَّٰلِمِينَ

Khmer Translation - Rowwad Translation Centerហើយបណ្តាអ្នកឋានសួគ៌បានស្រែកសួរពួកឋាននរកថា៖ ពិតប្រាកដណាស់ ពួកយើងបានឃើញហើយថា អ្វីដែលព្រះជាម្ចាស់របស់ពួកយើងបានសន្យានោះ គឺជាការពិត។ តើពួកអ្នកបានឃើញថា អ្វីដែលព្រះជាម្ចាស់របស់ពួកអ្នកបានសន្យា(ព្រមានពីឋាននរក)នោះ គឺជាការពិតដែរឬទេ? ពួកគេបានឆ្លើយថា៖ ពិតមែនហើយ។ ពេលនោះ មានអ្នកប្រកាសម្នាក់បានប្រកាសប្រាប់រវាងពួកគេថា៖ ពិតប្រាកដណាស់ បណ្តាសារបស់អល់ឡោះ គឺធ្លាក់ទៅលើពួកដែលបំពាន។
Khmer Translation - Islamic Community Development Associationហើយបណ្ដាអ្នកឋានសួគ៌បានស្រែកប្រាប់ពួកអ្នកឋាននរក ថាៈ ពួកយើងបានទទួលយ៉ាងពិតប្រាកដមែននូវអ្វីដែលម្ចាស់របស់ ពួកយើងបានសន្យានឹងពួកយើង។ ចុះពួកអ្នកវិញ តើបានទទួលយ៉ាង ពិតប្រាកដនូវអ្វីដែលម្ចាស់របស់ពួកអ្នកបានសន្យាដែរឬទេ? ពួកគេ ឆ្លើយថាៈ ពិតមែន។ ពេលនោះអ្នកប្រកាសបានប្រកាសប្រាប់រវាង ពួកគេថាៈ ជាការពិតបណ្ដាសារបស់អល់ឡោះគឺធ្លាក់ទៅលើពួក ដែលបំពាន។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70