وَٱخْتَارَ مُوسَىٰ قَوْمَهُۥ سَبْعِينَ رَجُلًا لِّمِيقَٰتِنَا فَلَمَّآ أَخَذَتْهُمُ ٱلرَّجْفَةُ قَالَ رَبِّ لَوْ شِئْتَ أَهْلَكْتَهُم مِّن قَبْلُ وَإِيَّٰىَ أَتُهْلِكُنَا بِمَا فَعَلَ ٱلسُّفَهَآءُ مِنَّآ إِنْ هِىَ إِلَّا فِتْنَتُكَ تُضِلُّ بِهَا مَن تَشَآءُ وَتَهْدِى مَن تَشَآءُ أَنتَ وَلِيُّنَا فَٱغْفِرْ لَنَا وَٱرْحَمْنَا وَأَنتَ خَيْرُ ٱلْغَٰفِرِينَ
Khmer Translation - Rowwad Translation Centerហើយព្យាការីមូសាបានជ្រើសរើសបុរសចំនួនចិតសិបនាក់ពីក្រុមរបស់គាត់មកកាន់កន្លែងកំណត់របស់យើង។ នៅពេលដែលការរញ្ជួយដីបានឆក់យកជីវិតរបស់ពួកគេ(ព្រោះតែពួកគេសុំចង់ឃើញអល់ឡោះផ្ទាល់នឹងភ្នែក) ព្យាការីមូសាក៏បានពោលថា៖ បពិត្រព្រះជាម្ចាស់! ប្រសិនបើព្រះអង្គមានចេតនា ព្រះអង្គនឹងបំផ្លាញពួកគេ រួមទាំងរូបខ្ញុំមុនពេលពួកគេមកដល់ជាមិនខាន។ តើព្រះអង្គបំផ្លាញពួកយើង ដោយសារតែអ្វីដែលពួកល្ងង់ខ្លៅក្នុងចំណោមពួកយើងបានប្រព្រឹត្តឬ? ជាការពិតណាស់ វាគ្មានអ្វីក្រៅតែពីជាការសាកល្បងរបស់ព្រះអង្គប៉ុណ្ណោះដែលព្រះអង្គធ្វើឱ្យវង្វេងដោយសារវា ចំពោះជនណាដែលព្រះអង្គមានចេតនា ហើយចង្អុលបង្ហាញចំពោះជនណាដែលព្រះអង្គមានចេតនា។ ព្រះអង្គគឺជាអ្នកគាំពាររបស់យើងខ្ញុំ។ ដូចនេះ សូមព្រះអង្គមេត្តាអភ័យទោសដល់យើងខ្ញុំ ព្រមទាំងអាណិតស្រលាញ់ចំពោះយើងខ្ញុំផង។ ហើយព្រះអង្គគឺជាអ្នកដែលអភ័យទោសដ៏ប្រសើរបំផុត។
Khmer Translation - Islamic Community Development Associationហើយមូសាបានជ្រើសរើសបុរសចិតសិបនាក់(អ្នកគ្រាន់ បើ)ពីក្រុមរបស់គេចំពោះការកំណត់របស់យើង។ ហើយពេលដែល ការរញ្ជួយដីបានឆក់យកជីវិតពួកគេ មូសាបានពោលថាៈ ឱម្ចាស់ របស់ខ្ញុំ. ប្រសិនបើទ្រង់មានចេតនានោះ ទ្រង់គួរតែបំផ្លាញពួកគេ និងខ្ញុំមុនទៅ។ តើទ្រង់បំផ្លាញពួកយើងដោយសារតែអ្វីដែលពួក ល្ងង់ខ្លៅក្នុងចំណោមពួកយើងបានប្រព្រឹត្ដឬ? ទង្វើទាំងនេះ(ការ គោរពរូបសំណាកកូនគោ)គ្រាន់តែជាការសាកល្បងរបស់ទ្រង់ ដែលធ្វើឱ្យវងេ្វងដោយសារវាចំពោះអ្នកណាដែលទ្រង់មានចេតនា ប៉ុណ្ណោះ។ ហើយទ្រង់ចង្អុលបង្ហាញអ្នកណាដែលទ្រង់មានចេតនា។ ទ្រង់គឺជាអ្នកគ្រប់គ្រងពួកយើង ដូចេ្នះសូមទ្រង់មេត្ដាអភ័យទោស ឱ្យពួកយើង និងអាណិតស្រឡាញ់ដល់ពួកយើងផង។ ហើយទ្រង់គឺ ជាអ្នកដែលអភ័យទោសដ៏ប្រសើរបំផុត។