وَٱكْتُبْ لَنَا فِى هَٰذِهِ ٱلدُّنْيَا حَسَنَةً وَفِى ٱلْـَٔاخِرَةِ إِنَّا هُدْنَآ إِلَيْكَ قَالَ عَذَابِىٓ أُصِيبُ بِهِۦ مَنْ أَشَآءُ وَرَحْمَتِى وَسِعَتْ كُلَّ شَىْءٍ فَسَأَكْتُبُهَا لِلَّذِينَ يَتَّقُونَ وَيُؤْتُونَ ٱلزَّكَوٰةَ وَٱلَّذِينَ هُم بِـَٔايَٰتِنَا يُؤْمِنُونَ
Khmer Translation - Rowwad Translation Centerហើយសូមព្រះអង្គមេត្តាកត់ត្រាដល់យើងខ្ញុំនូវទង្វើកុសលទាំងក្នុងលោកិយ និងនៅថ្ងៃបរលោក។ ពិតប្រាកដណាស់ យើងខ្ញុំសូមសារភាពកំហុសទៅកាន់ព្រះអង្គ។ ទ្រង់បានមានបន្ទូលថា៖ ទណ្ឌកម្មរបស់យើងគឺនឹងធ្លាក់ទៅលើជនណាដែលយើងមានចេតនា។ ចំណែកឯក្តីមេត្តាករុណារបស់យើងវិញ គឺគ្របដណ្តប់លើអ្វីៗទាំងអស់។ ហើយយើងនឹងកំណត់វា(ក្តីមេត្តាករុណារបស់យើង)សម្រាប់បណ្តាអ្នកដែលកោតខ្លាច ហើយពួកគេបរិច្ចាគហ្សាកាត់ ព្រមទាំងបណ្តាអ្នកដែលមានជំនឿនឹងសញ្ញាភស្តុតាងទាំងឡាយរបស់យើង។
Khmer Translation - Islamic Community Development Associationហើយសូមទ្រង់មេត្ដាកំណត់អំពើល្អសម្រាប់ពួកយើង នៅក្នុងលោកិយនេះ និងថ្ងៃបរលោកផង ពិតប្រាកដណាស់ ពួក យើងបានវិលត្រឡប់ទៅរកទ្រង់វិញហើយ។ អល់ឡោះបានមាន បន្ទូលថាៈ ទារុណកម្មរបស់យើងគឺយើងនឹងដាក់វាលើអ្នកណាដែល យើងមានចេតនា ហើយការអាណិតស្រឡាញ់របស់យើងគឺបាន ជ្រួតជ្រាបទៅលើអ្វីៗទាំងអស់។ យើងនឹងកំណត់វា(ការអាណិត ស្រឡាញ់)សម្រាប់បណ្ដាអ្នកដែលកោតខ្លាច និងបណ្ដាអ្នកដែល បរិច្ចាគហ្សាកាត់ ព្រមទាំងអ្នកដែលមានជំនឿនឹងភស្ដុតាងទាំង ឡាយរបស់យើង។