وَكَتَبْنَا لَهُۥ فِى ٱلْأَلْوَاحِ مِن كُلِّ شَىْءٍ مَّوْعِظَةً وَتَفْصِيلًا لِّكُلِّ شَىْءٍ فَخُذْهَا بِقُوَّةٍ وَأْمُرْ قَوْمَكَ يَأْخُذُوا۟ بِأَحْسَنِهَا سَأُو۟رِيكُمْ دَارَ ٱلْفَٰسِقِينَ
Khmer Translation - Rowwad Translation Centerហើយយើងបានកត់ត្រាឱ្យគាត់(ព្យាការីមូសា)លើបន្ទះក្ដារនូវរាល់អ្វីៗទាំងអស់ ជាការទូន្មាន និងជាការបកស្រាយបំភ្លឺនូវរាល់កិច្ចការទាំងឡាយ។ ហេតុនេះ ចូរអ្នក(ឱព្យាការីមូសា)ទទួលយកវា(គម្ពីរតាវរ៉ត)ដោយម៉ឺងម៉ាត់។ ហើយចូរអ្នកបង្គាប់ក្រុមរបស់អ្នកឱ្យពួកគេទទួលយកដោយប្រសើរបំផុត។ យើងនឹងបង្ហាញពួកអ្នកពីលទ្ធផលចុងក្រោយរបស់ពួកដែលប្រព្រឹត្តល្មើស។
Khmer Translation - Islamic Community Development Associationយើងបានកត់ត្រាឱ្យមូសានៅក្នុងគម្ពីរតាវរ៉តគ្រប់អ្វីៗ ទាំងអស់ ជាការទូន្មាននិងជាការបំភ្លឺនូវអ្វីៗទាំងនោះ។ ហេតុនេះ ចូរអ្នកទទួលយកវា(គម្ពីរតាវរ៉ត)ដោយខ្ជាប់ខ្ជួន ហើយចូរអ្នក បង្គាប់បញ្ជាក្រុមរបស់អ្នកឱ្យពួកគេទទួលយកវាដោយប្រសើរ បំផុត។ យើងនឹងបង្ហាញដល់ពួកអ្នកនូវកន្លែងរបស់ពួកជនល្មើស។