قَالَ يَٰمُوسَىٰٓ إِنِّى ٱصْطَفَيْتُكَ عَلَى ٱلنَّاسِ بِرِسَٰلَٰتِى وَبِكَلَٰمِى فَخُذْ مَآ ءَاتَيْتُكَ وَكُن مِّنَ ٱلشَّٰكِرِينَ
Khmer Translation - Rowwad Translation Centerទ្រង់បានមានបន្ទូលថា៖ ឱមូសា! ពិតប្រាកដណាស់ យើងបានជ្រើសរើសអ្នកឲ្យមានភាពខ្ពង់ខ្ពស់លើសមនុស្សទាំងឡាយតាមរយៈសាររបស់យើង និងតាមរយៈបន្ទូលរបស់យើង(ដោយផ្ទាល់ទៅកាន់អ្នក)។ ដូច្នេះ ចូរអ្នកទទួលយកនូវអ្វីដែលយើងបានប្រទានដល់អ្នក ហើយអ្នកត្រូវស្ថិតក្នុងចំណោមអ្នកដែលដឹងគុណទាំងឡាយ។
Khmer Translation - Islamic Community Development Associationអល់ឡោះបានមានបន្ទូលថាៈ ឱមូសា. ពិតប្រាកដណាស់ យើងបានជ្រើសរើសអ្នកទៅកាន់មនុស្សលោកដោយនាំសារ និង បន្ទូលផ្ទាល់របស់យើង។ ហេតុនេះ ចូរអ្នកទទួលយកនូវអ្វីដែល យើងបានផ្ដល់ឱ្យអ្នក ហើយអ្នកត្រូវស្ថិតនៅក្នុងចំណោមអ្នកដែល ដឹងគុណ។