وَلَقَدْ جِئْتُمُونَا فُرَٰدَىٰ كَمَا خَلَقْنَٰكُمْ أَوَّلَ مَرَّةٍ وَتَرَكْتُم مَّا خَوَّلْنَٰكُمْ وَرَآءَ ظُهُورِكُمْ وَمَا نَرَىٰ مَعَكُمْ شُفَعَآءَكُمُ ٱلَّذِينَ زَعَمْتُمْ أَنَّهُمْ فِيكُمْ شُرَكَٰٓؤُا۟ لَقَد تَّقَطَّعَ بَيْنَكُمْ وَضَلَّ عَنكُم مَّا كُنتُمْ تَزْعُمُونَ
Khmer Translation - Rowwad Translation Centerហើយជាការពិតណាស់ ពួកអ្នកមកកាន់យើងនៅថ្ងៃនេះដោយខ្លួនទទេដូចដែលយើងបានបង្កើតពួកអ្នកកាលពីដំបូងដូច្នោះដែរ ហើយពួកអ្នកបានបោះបង់ចោលនូវអ្វីដែលយើងបានប្រទានឱ្យពួកអ្នកនៅពីក្រោយខ្នងពួកអ្នក។ ហើយយើងក៏មិនឃើញអ្នកជួយអន្តរាគមន៍ដែលពួកអ្នកធ្លាប់បានអះអាងថា ពួកវាជាដៃគូ(របស់អល់ឡោះ)នោះនៅជាមួយពួកអ្នកនោះដែរ។ ជាការពិតណាស់ ទំនាក់ទំនងរវាងពួកអ្នកត្រូវបានកាត់ផ្តាច់។ ហើយអ្វីដែលពួកអ្នកធ្លាប់បានអះអាងនោះ ក៏បានរសាត់បាត់អស់ពីពួកអ្នក។
Khmer Translation - Islamic Community Development Associationហើយជាការពិតណាស់ ពួកអ្នកបានមកកាន់យើង(ដើម្បី ជំនុំជំរះក្ដី)រៀងៗខ្លួន ដូចដែលយើងបានបង្កើតពួកអ្នកជាលើក ដំបូងដែរ។ ហើយពួកអ្នកបានបោះបង់ចោលនូវអ្វីដែលយើងបាន ផ្ដល់ឱ្យពួកអ្នកនៅខាងក្រោយខ្នងរបស់ពួកអ្នក។ ហើយ(នៅថ្ងៃ បរលោក)យើងមិនឃើញពួកជួយអន្ដរាគមន៍របស់ពួកអ្នក ដែល ពួកអ្នកបានអះអាងថាៈ ពួកគេពិតជាដៃគូជាមួយយើងក្នុងការជួយ ពួកអ្នកនោះនៅជាមួយពួកអ្នកឡើយ។ ជាការពិតណាស់ ទំនាក់ ទំនងរវាង ពួកអ្នកបានកាត់ផ្ដាច់់(តាំងពីនៅក្នុងលោកិយ) ហើយអ្វី ដែលពួកអ្នកបានអះអាងនោះបានបាត់បង់អស់ពីពួកអ្នក។