caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-An'aam វាក្យខណ្ឌ 141

ម៉ាកកah · revelation order 55 · 6:141

وَهُوَ ٱلَّذِىٓ أَنشَأَ جَنَّٰتٍ مَّعْرُوشَٰتٍ وَغَيْرَ مَعْرُوشَٰتٍ وَٱلنَّخْلَ وَٱلزَّرْعَ مُخْتَلِفًا أُكُلُهُۥ وَٱلزَّيْتُونَ وَٱلرُّمَّانَ مُتَشَٰبِهًا وَغَيْرَ مُتَشَٰبِهٍ كُلُوا۟ مِن ثَمَرِهِۦٓ إِذَآ أَثْمَرَ وَءَاتُوا۟ حَقَّهُۥ يَوْمَ حَصَادِهِۦ وَلَا تُسْرِفُوٓا۟ إِنَّهُۥ لَا يُحِبُّ ٱلْمُسْرِفِينَ

Khmer Translation - Rowwad Translation Centerហើយទ្រង់ជាអ្នកដែលបានបង្កើតនូវចម្ការដំណាំជាច្រើន ដោយ(ដំណាំខ្លះ)ឡើងទ្រើង និង(ដំណាំខ្លះទៀត)មិនឡើងទ្រើង ហើយដើមល្មើ និងដំណាំផ្សេងៗជាច្រើនទៀតដែលមានផ្លែនិងរសជាតិខុសៗគ្នា ព្រមទាំងដើមអូលីវ និងដើមទទឹមដែលស្លឹករបស់វាមានលក្ខណៈស្រដៀងគ្នា ប៉ុន្តែ(ផ្លែរបស់វា)មានរសជាតិខុសគ្នា។ ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)បរិភោគផ្លែរបស់វាចុះនៅពេលដែលវាចេញផ្លែ ហើយចូរពួកអ្នកបរិច្ចាគហ្សាកាត់របស់វានៅថ្ងៃប្រមូលផល។ ហើយពួកអ្នកមិនត្រូវខ្ជះខ្ជាយឡើយ។ ជាការពិតណាស់ ទ្រង់មិនស្រលាញ់ពួកដែលខ្ជះខ្ជាយនោះទេ។
Khmer Translation - Islamic Community Development Associationហើយទ្រង់ជាអ្នកដែលបានបង្កើតច្បារដំណាំជាច្រើន ដែលដុះឡើងទ្រើង(ដូចជាទំពាំងបាយជូរ) និងមិនឡើងទ្រើង ដូច ជាដើមល្មើ និងដំណាំផេ្សងៗទៀតដែលមានរសជាតិប្លែកៗពីគ្នាក្នុង ការបរិភោគ ហើយផ្លែអូលីវ និងផ្លែទទឹមស្រដៀងគ្នា និងមានខ្លះ ទៀតមិនដូចគ្នាឡើយ(រូបរាង និងរសជាតិ)។ ចូរពួកអ្នកបរិភោគ ផលានុផលរបស់វានៅពេលដែលវាឱ្យផល និងបរិច្ចាគហ្សាកាត់របស់ វានៅថ្ងៃប្រមូលផលវាចុះ។ ហើយពួកអ្នកមិនត្រូវខ្ជះខ្ជាយឡើយ ពិតប្រាកដណាស់ អល់ឡោះមិនស្រឡាញ់ពួកដែលខ្ជះខ្ជាយឡើយ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70