وَمِنَ ٱلْأَنْعَٰمِ حَمُولَةً وَفَرْشًا كُلُوا۟ مِمَّا رَزَقَكُمُ ٱللَّهُ وَلَا تَتَّبِعُوا۟ خُطُوَٰتِ ٱلشَّيْطَٰنِ إِنَّهُۥ لَكُمْ عَدُوٌّ مُّبِينٌ
Khmer Translation - Rowwad Translation Centerហើយក្នុងចំណោមសត្វពាហនៈនោះដែរ គឺ(ទ្រង់បានបង្កើតឲ្យមាន)សត្វដែលអាចដឹកជញ្ជូនបាន និង(សត្វដែល)មិនអាចដឹកជញ្ជូនបាន។ ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)បរិភោគចុះនូវអ្វីដែលអល់ឡោះបានប្រទានជាលាភសក្ការៈដល់ពួកអ្នក ហើយមិនត្រូវដើរតាមជំហានរបស់ស្ហៃតនឡើយ។ ជាការពិតណាស់ វាគឺជាសត្រូវយ៉ាងច្បាស់លាស់ចំពោះពួកអ្នក។
Khmer Translation - Islamic Community Development Associationហើយសត្វពាហនៈមួយចំនួនអាចដឹកជញ្ជូនបាន(ដូចជា សត្វអូដ្ឋជាដើម) និងមួយចំនួនទៀតមិនអាចដឹកជញ្ជូនបានទេ(ដូច ជាពពែ ចៀម)។ ចូរពួកអ្នកបរិភោគអំពីអ្វីដែលអល់ឡោះបាន ប្រទានលាភសក្ការៈមកឱ្យពួកអ្នកចុះ។ ហើយចូរពួកអ្នកកុំតាម មាគ៌ារបស់ស្ហៃតនឱ្យសោះ។ ពិតប្រាកដណាស់ វាគឺជាសត្រូវយ៉ាង ពិតប្រាកដចំពោះពួកអ្នក។