وَقَالُوا۟ هَٰذِهِۦٓ أَنْعَٰمٌ وَحَرْثٌ حِجْرٌ لَّا يَطْعَمُهَآ إِلَّا مَن نَّشَآءُ بِزَعْمِهِمْ وَأَنْعَٰمٌ حُرِّمَتْ ظُهُورُهَا وَأَنْعَٰمٌ لَّا يَذْكُرُونَ ٱسْمَ ٱللَّهِ عَلَيْهَا ٱفْتِرَآءً عَلَيْهِ سَيَجْزِيهِم بِمَا كَانُوا۟ يَفْتَرُونَ
Khmer Translation - Rowwad Translation Centerហើយពួកគេបានអះអាងថា៖ សត្វពាហនៈ និងផលានុផលទាំងនេះ គឺត្រូវបានហាមឃាត់មិនឱ្យបរិភោគឡើយ លើកលែងតែជនណាដែលពួកយើងចង់(ឱ្យបរិភោគ)ប៉ុណ្ណោះ។ ហើយចំពោះសត្វពាហនៈទាំងនោះដែរ ខ្នងរបស់វា គឺត្រូវបានហាមឃាត់(មិនឱ្យជិះនិងដឹកជញ្ជូនឥវ៉ាន់)ឡើយ។ ហើយសត្វពាហនៈទាំងនោះផងដែរ ពួកគេមិនរំឭកព្រះនាមអល់ឡោះទៅលើវា(នៅពេលសំឡេះនោះទេ)ដោយពួកគេមួលបង្កាច់ទៅលើទ្រង់។ ទ្រង់នឹងតបស្នងដល់ពួកគេចំពោះតែអ្វីដែលពួកគេធ្លាប់បានមួលបង្កាច់នោះ។
Khmer Translation - Islamic Community Development Associationពួកគេបាននិយាយដោយការប៉ាន់ស្មានថាៈ សត្វពាហនៈ និងផលានុផលទាំងនេះត្រូវបានគេហាមឃាត់មិនឱ្យបរិភោគវា ឡើយ លើកលែងតែបុគ្គលណាដែលពួកយើងអនុញ្ញាតប៉ុណ្ណោះ។ ហើយសត្វពាហនៈនេះដែរ ត្រូវបានគេហាមឃាត់ខ្នងរបស់វា(ក្នុង ការជិះនិងដឹកជញ្ជូន) ព្រមទាំងសត្វពាហនៈដែលពួកគេមិនរំលឹក ឈ្មោះអល់ឡោះចំពោះវា។ (ពួកគេធ្វើដូច្នោះ)គឺដើម្បីមួលបង្កាច់ ទៅលើអល់ឡោះ។ ទ្រង់នឹងតបស្នងចំពោះពួកគេនូវអ្វីដែលពួកគេ បានមួលបង្កាច់នោះ។