caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-An'aam វាក្យខណ្ឌ 139

ម៉ាកកah · revelation order 55 · 6:139

وَقَالُوا۟ مَا فِى بُطُونِ هَٰذِهِ ٱلْأَنْعَٰمِ خَالِصَةٌ لِّذُكُورِنَا وَمُحَرَّمٌ عَلَىٰٓ أَزْوَٰجِنَا وَإِن يَكُن مَّيْتَةً فَهُمْ فِيهِ شُرَكَآءُ سَيَجْزِيهِمْ وَصْفَهُمْ إِنَّهُۥ حَكِيمٌ عَلِيمٌ

Khmer Translation - Rowwad Translation Centerហើយពួកគេនិយាយទៀតថា៖ គភ៌ដែលមានក្នុងពោះសត្វពាហនៈទាំងនេះ នៅពេលដែលកើតមករស់ គឺវាសម្រាប់តែបុរសៗរបស់ពួកយើងប៉ុណ្ណោះ(ទទួលទាន) ហើយវាត្រូវបានហាមឃាត់ចំពោះស្ត្រីៗរបស់ពួកយើង(មិនឲ្យទទួលទានឡើយ)។ តែប្រសិនបើសត្វនោះកើតមកហើយស្លាប់ គឺពួកគេមានចំណែកដូចគ្នា(អាចបរិភោគបានដូចគ្នា)។ ទ្រង់នឹងតបស្នងដល់ពួកគេចំពោះអ្វីដែលពួកគេពណ៌នា។ ពិតប្រាកដណាស់ ទ្រង់មហាគតិបណ្ឌិត មហាដឹងបំផុត។
Khmer Translation - Islamic Community Development Associationហើយពួកគេបាននិយាយបន្ដទៀតថាៈ អ្វីដែលនៅក្នុង ពោះសត្វពាហនៈនេះ គឺសម្រាប់តែបុរសៗរបស់ពួកយើងប៉ុណ្ណោះ ហើយត្រូវហាមឃាត់ទៅលើស្ដ្រីៗរបស់ពួកយើង។ ប៉ុន្ដែបើវាកើត មកហើយស្លាប់ គឺពួកគេមានចំណែកស្មើគ្នានៅក្នុងការបរិភោគវា។ អល់ឡោះនឹងដាក់ទណ្ឌកម្មពួកគេចំពោះការដាក់ច្បាប់របស់ពួកគេ បែបនេះ។ ពិតប្រាកដណាស់ ទ្រង់មហាគតិបណ្ឌិត មហាដឹង។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70