وَكَذَٰلِكَ زَيَّنَ لِكَثِيرٍ مِّنَ ٱلْمُشْرِكِينَ قَتْلَ أَوْلَٰدِهِمْ شُرَكَآؤُهُمْ لِيُرْدُوهُمْ وَلِيَلْبِسُوا۟ عَلَيْهِمْ دِينَهُمْ وَلَوْ شَآءَ ٱللَّهُ مَا فَعَلُوهُ فَذَرْهُمْ وَمَا يَفْتَرُونَ
Khmer Translation - Rowwad Translation Centerហើយក៏ដូច្នោះដែរ ព្រះនានារបស់ពួកគេ(ដែលជាស្ហៃតន)បានតុបតែងលម្អដល់ពួកមុស្ហរីគីនយ៉ាងច្រើងផងដែរ ដោយឱ្យពួកគេសម្លាប់កូនៗខ្លួនឯងដើម្បីបំផ្លាញពួកគេ និងដើម្បីបំភ័ន្តទៅលើពួកគេនូវសាសនារបស់ពួកគេ។ ហើយប្រសិនបើអល់ឡោះមានចេតនា ពួកគេនឹងមិនធ្វើដូច្នោះឡើយ។ ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បណ្តោយពួកគេ និងអ្វីដែលពួកគេប្រឌិតកុហកនោះចុះ។
Khmer Translation - Islamic Community Development Associationដូចេ្នះដែរ ស្ហៃតនបានលំអដល់ពួកមូស្ហរីគីនជាច្រើន ក្នុងការសម្លាប់កូនចៅរបស់ពួកគេ ដើម្បីពួកគេ(ស្ហៃតន)បំផ្លាញ ពួកទាំងនោះ និងដើម្បីបំភាន់ពួកគេនូវសាសនារបស់ពួកគេ។ ហើយ ប្រសិនបើអល់ឡោះមានចេតនា គឺពួកគេមិនធ្វើកិច្ចការនោះឡើយ។ ដូចេ្នះ ចូរអ្នកបណ្ដោយពួកគេ និងអ្វីដែលពួកគេប្រឌិតនោះចុះ។