caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-An'aam វាក្យខណ្ឌ 124

ម៉ាកកah · revelation order 55 · 6:124

وَإِذَا جَآءَتْهُمْ ءَايَةٌ قَالُوا۟ لَن نُّؤْمِنَ حَتَّىٰ نُؤْتَىٰ مِثْلَ مَآ أُوتِىَ رُسُلُ ٱللَّهِ ٱللَّهُ أَعْلَمُ حَيْثُ يَجْعَلُ رِسَالَتَهُۥ سَيُصِيبُ ٱلَّذِينَ أَجْرَمُوا۟ صَغَارٌ عِندَ ٱللَّهِ وَعَذَابٌ شَدِيدٌۢ بِمَا كَانُوا۟ يَمْكُرُونَ

Khmer Translation - Rowwad Translation Centerហើយនៅពេលដែលសញ្ញាភស្តុតាងណាមួយបានមកដល់ពួកគេ ពួកគេនិយាយថា៖ ពួកយើងមិនមានជំនឿជាដាច់ខាត លុះត្រាតែគេនាំមកឱ្យពួកយើងដូចអ្វីដែលគេបានប្រទានទៅឱ្យបណ្តាអ្នកនាំសាររបស់អល់ឡោះ។ អល់ឡោះដឹងបំផុតចំពោះជនណាដែលសក្ដិសមនឹងទទួលសាររបស់ទ្រង់។ ពួកជនដែលក្រអឺតក្រទមទាំងនោះនឹងទទួលនូវភាពថោកទាបបំផុតនៅឯអល់ឡោះ និងទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតដោយសារតែកលល្បិចដែលពួកគេធ្លាប់បានរៀបចំ។
Khmer Translation - Islamic Community Development Associationហើយនៅពេលដែលភស្ដុតាង(គម្ពីរគួរអាន)បានមក ដល់ពួកគេ ពួកគេបាននិយាយថាៈ ពួកយើងមិនជឿឡើយ លុះត្រា តែគេផ្ដល់ឱ្យពួកយើងដូចអ្វីដែលគេបានផ្ដល់ឱ្យបណ្ដាអ្នកនាំសារ របស់អល់ឡោះ។ (អល់ឡោះមានបន្ទូលតបវិញថា) អល់ឡោះ ដឹងបំផុតចំពោះអ្នកណាដែលទ្រង់នឹងផ្ដល់សាររបស់ទ្រង់។ ទ្រង់នឹង ធ្វើឱ្យពួកដែលប្រព្រឹត្ដបាបកម្មមានភាពទន់ខ្សោយចំពោះអល់ឡោះ និងទទួលទារុណកម្មយ៉ាងធ្ងន់ធ្ងរដោយសារតែអ្វីដែលពួកគេធ្លាប់ បានប្រើល្បិច។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70