يُنَادُونَهُمْ أَلَمْ نَكُن مَّعَكُمْ قَالُوا۟ بَلَىٰ وَلَٰكِنَّكُمْ فَتَنتُمْ أَنفُسَكُمْ وَتَرَبَّصْتُمْ وَٱرْتَبْتُمْ وَغَرَّتْكُمُ ٱلْأَمَانِىُّ حَتَّىٰ جَآءَ أَمْرُ ٱللَّهِ وَغَرَّكُم بِٱللَّهِ ٱلْغَرُورُ
Khmer Translation - Rowwad Translation Centerពួកទាំងនោះបានស្រែកហៅពួកគេ(បណ្តាអ្នកមានជំនឿ)ថា៖ តើពួកយើងមិនធ្លាប់ស្ថិតនៅជាមួយពួកអ្នកទេឬ? ពួកគេបានតបវិញថា៖ ពិតមែនហើយ ក៏ប៉ុន្តែពួកអ្នកបានបំផ្លាញខ្លួនឯង ហើយពួកអ្នករង់ចាំ(ឱ្យបណ្តាអ្នកមានជំនឿទទួលបរាជ័យ) ព្រមទាំងពួកអ្នកមានការសង្ស័យ ហើយក្តីស្រមៃរបស់ពួកអ្នកបានបោកប្រាស់ពួកអ្នក រហូតដល់កិច្ចការរបស់អល់ឡោះបានមកដល់។ ហើយ(ស្ហៃតន)បានបោកប្រាស់ពួកអ្នក(ឱ្យប្រាសចាកពី)អល់ឡោះ។
Khmer Translation - Islamic Community Development Associationពួកគេបានស្រែកហៅអ្នកមានជំនឿថាៈ តើពួកយើងមិន ធ្លាប់រស់នៅជាមួយពួកអ្នក(នៅក្នុងលោកិយ)ទេឬ? ពួកគេ(អ្នក មានជំនឿ)បានតបវិញថាៈ ពិតជាធ្លាប់មែនហើយ ប៉ុន្ដែពួកអ្នកបាន បំផ្លាញខ្លួនឯង(ដោយសារភាពពុតត្បុតរបស់ពួកអ្នក) ហើយពួក អ្នកបានរង់ចាំមើល(គ្រោះអាសន្នកើតឡើងចំពោះអ្នកមានជំនឿ) និងបានសង្ស័យ (ចំពោះការរស់ឡើងវិញ) ហើយការស្រមើស្រមៃ ឥតប្រយោជន៍បានបោកប្រាស់ពួកអ្នក រហូតទាល់តែការកំណត់របស់ អល់ឡោះបានមកដល់(ស្លាប់)។ ហើយស្ហៃតនបានបោកប្រាស់ពួក អ្នកឱ្យប្រាសចាកពីមាគ៌ារបស់អល់ឡោះ។