يَوْمَ يَقُولُ ٱلْمُنَٰفِقُونَ وَٱلْمُنَٰفِقَٰتُ لِلَّذِينَ ءَامَنُوا۟ ٱنظُرُونَا نَقْتَبِسْ مِن نُّورِكُمْ قِيلَ ٱرْجِعُوا۟ وَرَآءَكُمْ فَٱلْتَمِسُوا۟ نُورًا فَضُرِبَ بَيْنَهُم بِسُورٍ لَّهُۥ بَابٌۢ بَاطِنُهُۥ فِيهِ ٱلرَّحْمَةُ وَظَٰهِرُهُۥ مِن قِبَلِهِ ٱلْعَذَابُ
Khmer Translation - Rowwad Translation Centerនៅថ្ងៃដែលពួកពុតត្បុតប្រុសស្រីបាននិយាយទៅកាន់បណ្តាអ្នកមានជំនឿថា៖ សូមពួកអ្នករង់ចាំពួកយើងផង ដើម្បីពួកយើងអាចទទួលបានពន្លឺខ្លះពីពួកអ្នក។ មានគេនិយាយ(ចំអក)ថា៖ ចូរពួកអ្នកត្រលប់ក្រោយវិញ ហើយស្វែងរកពន្លឺ(ដោយខ្លួនឯង)ចុះ។ ហើយនៅពេលនោះ គេបានញែករវាងពួកគេ(និងបណ្តាអ្នកមានជំនឿ)ដោយរបងមួយដែលមានទ្វារ។ នៅខាងក្នុងវា(ប៉ែកខាងអ្នកមានជំនឿ) គឺមានក្តីមេត្តាករុណា។ ចំណែកឯផ្នែកខាងក្រៅវាដែលនៅខាងពួកពុតត្បុត គឺមានទណ្ឌកម្ម។
Khmer Translation - Islamic Community Development Associationនៅថ្ងៃដែលពួកពុតត្បុតប្រុស និងពួកពុតត្បុតស្រីនិយាយ ទៅកាន់បណ្ដាអ្នកដែលមានជំនឿថាៈ សូមពួកអ្នកចាំពួកយើងផង ដើម្បីពួកយើងទទួលបានពន្លឺរបស់ពួកអ្នកខ្លះ។ គេ(ម៉ាឡាអ៊ីកាត់) បានពោលថាៈ ចូរពួកអ្នកត្រឡប់ទៅខាងក្រោយពួកអ្នកវិញ ហើយ ចូរពួកអ្នកស្វែងរកពន្លឺដោយខ្លួនឯងចុះ។ ខណៈនោះគេបានខណ្ឌ រវាងពួកគេ(អ្នកមានជំនឿ និងពួកពុត្បុត)ដោយរបងដែលមានទ្វារ មួយនៅផ្នែកខាងក្នុងវាមានក្ដីអាណិតស្រឡាញ់(ឋានសួគ៌) ហើយ ខាងក្រៅវាវិញគឺមានទារុណកម្ម(នរក)នៅក្បែរនោះ។