جَعَلَ ٱللَّهُ ٱلْكَعْبَةَ ٱلْبَيْتَ ٱلْحَرَامَ قِيَٰمًا لِّلنَّاسِ وَٱلشَّهْرَ ٱلْحَرَامَ وَٱلْهَدْىَ وَٱلْقَلَٰٓئِدَ ذَٰلِكَ لِتَعْلَمُوٓا۟ أَنَّ ٱللَّهَ يَعْلَمُ مَا فِى ٱلسَّمَٰوَٰتِ وَمَا فِى ٱلْأَرْضِ وَأَنَّ ٱللَّهَ بِكُلِّ شَىْءٍ عَلِيمٌ
Khmer Translation - Rowwad Translation Centerអល់ឡោះជាម្ចាស់បានចាត់ទុកកាក់ហ្ពះដែលជាវិហារដ៏ពិសិដ្ឋ ខែបម្រាម សត្វជំនូន និងសត្វដែលគេបំពាក់ប្រឡៅក ជាការទ្រទ្រង់មួយសម្រាប់មនុស្សលោក នោះគឺដើម្បីឱ្យពួកអ្នកដឹងថា ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាដឹងបំផុតនូវអ្វីដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីដែលមាននៅលើផែនដី។ ហើយពិតប្រាកដណាស់ អល់ឡោះទ្រង់មហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់។
Khmer Translation - Islamic Community Development Associationអល់ឡោះបានបង្កើតកាក់ហ្ពះជាពៃតុលហារ៉មដែលជា កន្លែងជួបជុំសម្រាប់មនុស្សលោក។ ហើយ(ទ្រង់ហាមឃាត់មិនឱ្យ ធ្វើសង្គ្រាម)នៅបណ្ដាខែហារ៉ម និង(មិនឱ្យបំពានទៅលើ)អាល់ ហាទយ៉ា និងសត្វដែលគេបានពាក់ប្រឡៅក។ ទាំងនោះគឺដើម្បី ឱ្យពួកអ្នកដឹងថាៈ ពិតប្រាកដណាស់ អល់ឡោះដឹងនូវអ្វីៗដែលមាន នៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលមាននៅលើផែនដី។ ហើយ ពិតប្រាកដណាស់ អល់ឡោះដឹងបំផុតនូវរាល់អ្វីៗទាំងអស់។