أُحِلَّ لَكُمْ صَيْدُ ٱلْبَحْرِ وَطَعَامُهُۥ مَتَٰعًا لَّكُمْ وَلِلسَّيَّارَةِ وَحُرِّمَ عَلَيْكُمْ صَيْدُ ٱلْبَرِّ مَا دُمْتُمْ حُرُمًا وَٱتَّقُوا۟ ٱللَّهَ ٱلَّذِىٓ إِلَيْهِ تُحْشَرُونَ
Khmer Translation - Rowwad Translation Centerគេបានអនុញ្ញាតដល់ពួកអ្នកអាចនេសាទសត្វក្នុងទឹក និងអ្វីដែលមាននៅក្នុងសមុទ្រ សម្រាប់ជាប្រយោជន៍ដល់ពួកអ្នក និងអ្នកដំណើរទាំងឡាយ។ ហើយគេហាមឃាត់ពួកអ្នកចំពោះការប្រមាញ់សត្វលើគោកដរាបណាពួកអ្នកកំពុងស្ថិតក្នុងតំណមអៀហរ៉ម។ ចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ដែលគេនឹងប្រមូលផ្តុំពួកអ្នកទៅកាន់ទ្រង់(នៅថ្ងៃបរលោក)។
Khmer Translation - Islamic Community Development Associationគេ(អល់ឡោះ)បានអនុញ្ញាតឱ្យពួកអ្នកនេសាទសត្វ សមុទ្ររស់ និងយកសត្វសមុទ្រស្លាប់មកធ្វើជាអាហារសម្រាប់ពួក អ្នក និងសម្រាប់ពួកអ្នកដំណើរ។ ហើយគេបានហាមឃាត់ពួកអ្នក នូវការប្រមាញ់សត្វរស់នៅលើគោកដរាបណាពួកអ្នកស្ថិតកុ្នង អៀសរ៉ម។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះដែលពួកអ្នកនឹង ត្រូវគេប្រមូលផ្តុំ ទៅកាន់ទ្រង់វិញ។