يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ مَن يَرْتَدَّ مِنكُمْ عَن دِينِهِۦ فَسَوْفَ يَأْتِى ٱللَّهُ بِقَوْمٍ يُحِبُّهُمْ وَيُحِبُّونَهُۥٓ أَذِلَّةٍ عَلَى ٱلْمُؤْمِنِينَ أَعِزَّةٍ عَلَى ٱلْكَٰفِرِينَ يُجَٰهِدُونَ فِى سَبِيلِ ٱللَّهِ وَلَا يَخَافُونَ لَوْمَةَ لَآئِمٍ ذَٰلِكَ فَضْلُ ٱللَّهِ يُؤْتِيهِ مَن يَشَآءُ وَٱللَّهُ وَٰسِعٌ عَلِيمٌ
Khmer Translation - Rowwad Translation Centerឱបណ្តាអ្នកដែលមានជំនឿ! ជនណាក្នុងចំណោមពួកអ្នកដែលបោះបង់សាសនារបស់ខ្លួន(ត្រឡប់ទៅរកភាពគ្មានជំនឿវិញ)នោះ ពិតណាស់អល់ឡោះនឹងនាំមកនូវក្រុមមួយផ្សេងទៀតដែលទ្រង់ស្រលាញ់ពួកគេ ហើយពួកគេក៏ស្រលាញ់ទ្រង់វិញដែរ។ ពួកគេមានភាពទន់ភ្លន់ចំពោះបណ្តាអ្នកដែលមានជំនឿ ហើយតឹងរឹងចំពោះពួកដែលគ្មានជំនឿ។ ពួកគេតស៊ូក្នុងមាគ៌ារបស់អល់ឡោះ ហើយពួកគេមិនខ្លាចការស្តីបន្ទោសពីនរណាម្នាក់ឡើយ។ ទាំងនោះ គឺជាការប្រោសប្រទានរបស់អល់ឡោះដែលទ្រង់ប្រទានវាដល់ជនណាដែលទ្រង់មានចេតនា ។ ហើយអល់ឡោះមហាវិសេសវិសាល មហាដឹងបំផុត។
Khmer Translation - Islamic Community Development Associationឱបណ្ដាអ្នកដែលមានជំនឿ. អ្នកណាហើយក្នុងចំណោម ពួកអ្នកបោះបង់ចោលសាសនា(អ៊ីស្លាម)របស់គេ គឺអល់ឡោះនឹង នាំមកនូវក្រុមមួយផេ្សងទៀតជំនួសវិញ ដែលទ្រង់ស្រឡាញ់ពួកគេ ហើយពួកគេក៏ស្រឡាញ់ទ្រង់វិញដែរ ដោយពួកគេទន់ភ្លន់ចំពោះ បណ្ដាអ្នកដែលមានជំនឿ និងតឹងរឹងចំពោះពួកដែលគ្មានជំនឿ ពួកគេតស៊ូក្នុងមាគ៌ារបស់អល់ឡោះ ហើយពួកគេមិនខ្លាចការស្ដី បន្ទោសពីនរណាម្នាក់ឡើយ។ ទាំងនោះគឺជាការសន្ដោសប្រណី របស់អល់ឡោះ ទ្រង់នឹងផ្ដល់ឱ្យអ្នកណាដែលទ្រង់មានចេតនា ហើយអល់ឡោះមហាទូលំទូលាយ មហាដឹង។