فَتَرَى ٱلَّذِينَ فِى قُلُوبِهِم مَّرَضٌ يُسَٰرِعُونَ فِيهِمْ يَقُولُونَ نَخْشَىٰٓ أَن تُصِيبَنَا دَآئِرَةٌ فَعَسَى ٱللَّهُ أَن يَأْتِىَ بِٱلْفَتْحِ أَوْ أَمْرٍ مِّنْ عِندِهِۦ فَيُصْبِحُوا۟ عَلَىٰ مَآ أَسَرُّوا۟ فِىٓ أَنفُسِهِمْ نَٰدِمِينَ
Khmer Translation - Rowwad Translation Centerហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងឃើញពួក(ពុតត្បុត)ដែលក្នុងចិត្តរបស់ពួកគេមានជំងឺ ប្រញាប់រួសរាន់ក្នុងការចងសម្ព័ន្ធភាពជាមួយនឹងពួកគេ(ពួកយូដានិងពួកគ្រឹស្ទាន)ដោយពួកគេនិយាយថា៖ ពួកយើងខ្លាចទទួលរងប្រការអាក្រក់(ពីបណ្តាអ្នកមានជំនឿ)។ ជួនកាល អល់ឡោះអាចនាំមកនូវជ័យជម្នះ ឬបទបញ្ជាណាមួយមកពីទ្រង់ក៏ថាបាន។ ពេលនោះ ពួកគេនឹងក្លាយទៅជាអ្នកដែលមានវិប្បដិសារីចំពោះអ្វីដែលពួកគេបានលាក់បាំងក្នុងខ្លួនរបស់ពួកគេ(នៃភាពពុតត្បត)ជាមិនខាន ។
Khmer Translation - Islamic Community Development Associationអ្នក(មូហាំម៉ាត់)នឹងឃើញពួកដែលនៅក្នុងចិត្ដរបស់ ពួកគេមានជំងឺ(ពុតត្បុត)ប្រញាប់ប្រញាល់ចងសម្ព័ន្ធមិត្ដជាមួយពួក យ៉ាហ៊ូទី និងពួកណាសរ៉នី ដោយពួកគេនិយាយថាៈ ពួកយើងខ្លាច មានសំណាងអាក្រក់(បរាជ័យ)ធ្លាក់មកលើពួកយើង។ ជួនកាល អល់ឡោះអាចផ្ដល់ជ័យជំនះ ឬក៏សមេ្រចកិច្ចការអ្វីមួយតាមចេតនា របស់ទ្រង់។ ហេតុនេះពួកគេនឹងក្លាយជាពួកដែលសោកស្ដាយលើ អ្វីដែលពួកគេលាក់បាំងក្នុងខ្លួនរបស់ពួកគេ ។