وَأَنزَلْنَآ إِلَيْكَ ٱلْكِتَٰبَ بِٱلْحَقِّ مُصَدِّقًا لِّمَا بَيْنَ يَدَيْهِ مِنَ ٱلْكِتَٰبِ وَمُهَيْمِنًا عَلَيْهِ فَٱحْكُم بَيْنَهُم بِمَآ أَنزَلَ ٱللَّهُ وَلَا تَتَّبِعْ أَهْوَآءَهُمْ عَمَّا جَآءَكَ مِنَ ٱلْحَقِّ لِكُلٍّ جَعَلْنَا مِنكُمْ شِرْعَةً وَمِنْهَاجًا وَلَوْ شَآءَ ٱللَّهُ لَجَعَلَكُمْ أُمَّةً وَٰحِدَةً وَلَٰكِن لِّيَبْلُوَكُمْ فِى مَآ ءَاتَىٰكُمْ فَٱسْتَبِقُوا۟ ٱلْخَيْرَٰتِ إِلَى ٱللَّهِ مَرْجِعُكُمْ جَمِيعًا فَيُنَبِّئُكُم بِمَا كُنتُمْ فِيهِ تَخْتَلِفُونَ
Khmer Translation - Rowwad Translation Centerហើយយើងបានបញ្ចុះគម្ពីរ(គួរអាន)ទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)យ៉ាងពិតប្រាកដ ដើម្បីបញ្ជាក់ទៅលើបណ្តាគម្ពីរមុនៗ និង(ដើម្បី)បញ្ជាក់ពីភាពត្រឹមត្រូវនៃបណ្តាគម្ពីរទាំងនោះ។ ហេតុនេះ ចូរអ្នកកាត់សេចក្តីរវាងពួកគេទៅតាមអ្វីដែលអល់ឡោះបានបញ្ចុះមកចុះ ហើយចូរអ្នកកុំធ្វើតាមទំនើងចិត្តរបស់ពួកគេដោយបោះបង់ចោលនូវអ្វីដែលគេបានបញ្ចុះទៅឱ្យអ្នកអំពីការពិតនោះឱ្យសោះ។ រាល់ប្រជាជាតិនីមួយៗ គឺយើងបានបង្កើតច្បាប់បញ្ញត្តិ និងមាគ៌ា(សម្រាប់ពួកគេប្រតិបត្តិ)។ ហើយប្រសិនបើអល់ឡោះមានចេតនា ទ្រង់នឹងបង្កើតពួកអ្នកជាប្រជាជាតិតែមួយមិនខាន ក៏ប៉ុន្តែដើម្បីទ្រង់សាកល្បងពួកអ្នកចំពោះអ្វីដែលទ្រង់បានផ្តល់ឲ្យពួកអ្នក។ ហេតុនេះ ចូរពួកអ្នករួសរាន់ទៅកាន់ការសាងអំពើល្អ។ ហើយកន្លែងវិលត្រឡប់របស់ពួកអ្នកទាំងអស់គ្នាគឺទៅកាន់អល់ឡោះជាម្ចាស់(នៅថ្ងៃបរលោក)។ ពេលនោះ ទ្រង់នឹងប្រាប់ពួកអ្នកពីអ្វីដែលពួកអ្នកធ្លាប់ខ្វែងគំនិតគ្នានៅក្នុងវា។
Khmer Translation - Islamic Community Development Associationហើយយើងបានបញ្ចុះគម្ពីរគួរអានឱ្យអ្នកយ៉ាងពិតប្រាកដ ដើម្បីបញ្ជាក់នូវអ្វីដែលមាននៅក្នុងគម្ពីរពីមុនមក និងបពា្ជក់ពីភាព ត្រឹមត្រូវនៃគម្ពីរទាំងនោះ។ ដូចេ្នះ ចូរអ្នកកាត់សេចក្ដីរវាងពួកគេ ទៅតាមអ្វីដែលអល់ឡោះបានបញ្ចុះមក(នៅក្នុងគម្ពីរគួរអាន)។ ហើយចូរអ្នកកុំធ្វើតាមចំណង់របស់ពួកគេអំពីអ្វីដែលបានមកដល់ អ្នកនូវការពិតនោះឱ្យសោះ។ រាល់ៗប្រជាជាតិក្នុងចំណោមពួកអ្ម្នក យើងបានបង្កើតច្បាប់និងមាគ៌ាយ៉ាងច្បាស់លាស់។ ប្រសិនបើ អល់ឡោះមានចេតនា ទ្រង់ប្រាកដជាបង្កើតពួកអ្នកស្ថិតក្នុងសាសនា តែមួយ ប៉ុន្ដែទ្រង់ចង់សាកល្បងពួកអ្នកនូវអ្វីដែលទ្រង់បានប្រទាន ដល់ពួកអ្នក។ ដូចេ្នះចូរពួកអ្នកប្រណាំងប្រជែងគ្នាសាងអំពើល្អចុះ។ កន្លែងវិលត្រឡប់របស់ពួកអ្នកទាំងអស់គ្នាគឺទៅកាន់អល់ឡោះតែ មួយគត់។ ដូចេ្នះទ្រង់នឹងបញ្ជាក់ប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់ ខ្វែងយោបល់គ្នានៅក្នុងបញ្ហានោះ។