caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Maaida វាក្យខណ្ឌ 42

ម៉ាឌីណah · revelation order 112 · 5:42

سَمَّٰعُونَ لِلْكَذِبِ أَكَّٰلُونَ لِلسُّحْتِ فَإِن جَآءُوكَ فَٱحْكُم بَيْنَهُمْ أَوْ أَعْرِضْ عَنْهُمْ وَإِن تُعْرِضْ عَنْهُمْ فَلَن يَضُرُّوكَ شَيْـًٔا وَإِنْ حَكَمْتَ فَٱحْكُم بَيْنَهُم بِٱلْقِسْطِ إِنَّ ٱللَّهَ يُحِبُّ ٱلْمُقْسِطِينَ

Khmer Translation - Rowwad Translation Center(ពួកយូដាទាំងនោះ) គឺពួកដែលចូលចិត្តស្តាប់នូវពាក្យភូតកុហកបំផុត និងចូលចិត្តស៊ីទ្រព្យសម្បត្តិដែលគេហាមឃាត់។ ដូចនេះ ប្រសិនបើពួកគេមករកអ្នក(ដើម្បីឱ្យអ្នកកាត់ក្តីដល់ពួកគេ) ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កាត់ក្តីរវាងពួកគេ ឬងាកចេញពីពួកគេចុះ។ ប្រសិនបើអ្នកងាក់ចេញ(មិនកាត់ក្តីឱ្យពួកគេទេ)នោះ ក៏ពួកគេមិនអាចបង្កគ្រោះថ្នាក់អ្វីមួយដល់អ្នកបានដែរ។ តែប្រសិនបើអ្នកកាត់ក្តី ចូរអ្នកកាត់ក្តីរវាងពួកគេដោយយុត្តិធម៌ចុះ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ស្រលាញ់បណ្តាអ្នកដែលប្រកាន់នូវភាពយុត្តិធម៌។
Khmer Translation - Islamic Community Development Associationពួកគេ(យ៉ាហ៊ូទី)ចូលចិត្ដស្ដាប់ការភូតកុហក ចូលចិត្ដស៊ី ទ្រព្យសម្បត្ដិដែលគេហាមឃាត់។ ប្រសិនបើពួកគេមករកអ្នក (មូហាំម៉ាត់) ចូរអ្នកកាត់សេចក្ដីរវាងពួកគេចុះ ឬអ្នកត្រូវគេច ចេញពីពួកគេ។ ហើយប្រសិនបើអ្នកគេចចេញពីពួកគេ គឺពួកគេមិន អាចបង្កគ្រោះថ្នាក់អ្វីដល់អ្នកបានឡើយ។ តែបើអ្នកកាត់សេចក្ដីវិញ អ្នកត្រូវកាត់សេចក្ដីរវាងពួកគេដោយយុត្ដិធម៌។ ពិតប្រាកដណាស់ អល់ឡោះស្រឡាញ់បណ្ដាអ្នកដែលយុត្ដិធម៌។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70