caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Maaida វាក្យខណ្ឌ 41

ម៉ាឌីណah · revelation order 112 · 5:41

يَٰٓأَيُّهَا ٱلرَّسُولُ لَا يَحْزُنكَ ٱلَّذِينَ يُسَٰرِعُونَ فِى ٱلْكُفْرِ مِنَ ٱلَّذِينَ قَالُوٓا۟ ءَامَنَّا بِأَفْوَٰهِهِمْ وَلَمْ تُؤْمِن قُلُوبُهُمْ وَمِنَ ٱلَّذِينَ هَادُوا۟ سَمَّٰعُونَ لِلْكَذِبِ سَمَّٰعُونَ لِقَوْمٍ ءَاخَرِينَ لَمْ يَأْتُوكَ يُحَرِّفُونَ ٱلْكَلِمَ مِنۢ بَعْدِ مَوَاضِعِهِۦ يَقُولُونَ إِنْ أُوتِيتُمْ هَٰذَا فَخُذُوهُ وَإِن لَّمْ تُؤْتَوْهُ فَٱحْذَرُوا۟ وَمَن يُرِدِ ٱللَّهُ فِتْنَتَهُۥ فَلَن تَمْلِكَ لَهُۥ مِنَ ٱللَّهِ شَيْـًٔا أُو۟لَٰٓئِكَ ٱلَّذِينَ لَمْ يُرِدِ ٱللَّهُ أَن يُطَهِّرَ قُلُوبَهُمْ لَهُمْ فِى ٱلدُّنْيَا خِزْىٌ وَلَهُمْ فِى ٱلْـَٔاخِرَةِ عَذَابٌ عَظِيمٌ

Khmer Translation - Rowwad Translation Centerឱអ្នកនាំសារ(មូហាំម៉ាត់)! ចូរអ្នកកុំព្រួយបារម្ភចំពោះពួក(ពុតត្បុត)ដែលប្រញាប់ប្រញាល់ក្នុងការប្រឆាំងនៃពួកដែលនិយាយថា៖ “ពួកយើងមានជំនឿនៅលើបបូរមាត់របស់ពួកគេ ប៉ុន្តែចិត្តរបស់ពួកគេគ្មានជំនឿឡើយ និង(កុំព្រួយបារម្ភ)ចំពោះពួកយូដាដែលពួកគេស្តាប់តែពាក្យភូតកុហក(ពីថ្នាក់ដឹកនាំកំពូលៗរបស់ពួកគេ) និងស្តាប់តែពីក្រុមផ្សេងដោយពួកគេមិនបានមករកអ្នកឡើយ។ ពួកគេកែប្រែពាក្យបន្ទូលរបស់អល់ឡោះ(នៅក្នុងគម្ពីរតាវរ៉ត)ខុសពីកន្លែងដើមរបស់វា។ ពួកគេនិយាយថា៖ ប្រសិនបើគេ(ព្យាការីមូហាំម៉ាត់)នាំប្រការនេះមក(ប្រការដែលស្របនឹងចំណង់ចំណូលចិត្ពពួកគេ) ចូរពួកអ្នកទទួលយកចុះ។ តែប្រសិនបើគេមិននាំប្រការនោះមកទេនោះ ចូរពួកអ្នកប្រុងប្រយ័ត្ន។ ហើយជនណាដែលអល់ឡោះមានចេតនាធ្វើឱ្យគេវង្វេងនោះ គឺអ្នកនឹងមិនឃើញមានអ្នកការពារពួកគេពីភាពវង្វេងឡើយ។ អ្នកទាំងនោះហើយជាពួកដែលអល់ឡោះមិនចង់ជម្រះសម្អាតចិត្តពួកគេ(ពីភាពគ្មានជំនឿ)។ ពួកគេនឹងទទួលនូវភាពអាម៉ាស់ជាទីបំផុតនៅក្នុងលោកិយ។ ហើយនៅថ្ងៃបរលោក ពួកគេនឹងទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។
Khmer Translation - Islamic Community Development Associationឱអ្នកនាំសារ. ចូរកុំព្រួយបារម្ភដោយសារតែពួកដែល រហ័សទៅរកភាពគ្មានជំនឿក្នុងចំណោមពួកដែលបាននិយាយថាៈ ពួកយើងមានជំនឿតែមាត់របស់ពួកគេ តែក្នុងចិត្ដរបស់ពួកគេវិញ គ្មានជំនឿឱ្យសោះ។ ហើយពួកយ៉ាហ៊ូទីមួយចំនួនចូលចិត្ដស្ដាប់ការ ភូតកុហក ចូលចិត្ដស្ដាប់ពាក្យសំដីក្រុមដទៃដោយពួកគេមិនដែល មកជួបនឹងអ្នកឡើយ។ ពួកគេកែប្រែពាក្យសំដី(របស់អល់ឡោះ) ឱ្យខុសពីអត្ថន័យរបស់វាបន្ទាប់ពីគេបានដាក់បទបញ្ញតិ្ដរួច។ ពួកគេ បន្ដថាៈ ប្រសិនបើគេ(មូហាំម៉ាត់)បាននាំមកឱ្យពួកអ្នកដូចគ្នានេះ (អ្វីដែលបានកែប្រែ) ចូរពួកអ្នកទទួលយកវាចុះ។ តែបើគេមិននាំ មកដូចគ្នានេះទេ ចូរពួកអ្នកប្រុងប្រយ័ត្ន។ ហើយបើអ្នកណាដែល អល់ឡោះមានចេតនាឱ្យគេវងេ្វង អ្នក(មូហាំម៉ាត់)មិនអាចការពារ (ចង្អុលបង្ហាញ)អ្នកនោះពី(ទារុណកម្ម)អល់ឡោះបានឡើយ។ ពួកទាំងនោះជាពួកដែលអល់ឡោះមិនចង់សំអាតចិត្ដរបស់ពួកគេ។ ពួកគេនឹងអាម៉ាស់ជាទីបំផុតនៅក្នុងលោកិយនេះ ហើយនៅថ្ងៃ បរលោកវិញពួកគេនឹងទទួលទារុណកម្មយ៉ាងធ្ងន់ធ្ងរបំផុត។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70