مَا قُلْتُ لَهُمْ إِلَّا مَآ أَمَرْتَنِى بِهِۦٓ أَنِ ٱعْبُدُوا۟ ٱللَّهَ رَبِّى وَرَبَّكُمْ وَكُنتُ عَلَيْهِمْ شَهِيدًا مَّا دُمْتُ فِيهِمْ فَلَمَّا تَوَفَّيْتَنِى كُنتَ أَنتَ ٱلرَّقِيبَ عَلَيْهِمْ وَأَنتَ عَلَىٰ كُلِّ شَىْءٍ شَهِيدٌ
Khmer Translation - Rowwad Translation Centerខ្ញុំមិនបាននិយាយទៅកាន់ពួកគេក្រៅតែពីអ្វីដែលទ្រង់បានប្រើខ្ញុំនោះទេ គឺចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)ដែលជាព្រះជាម្ចាស់របស់ខ្ញុំ និងជាព្រះជាម្ចាស់របស់ពួកអ្នក។ ហើយខ្ញុំជាអ្នកធ្វើសាក្សីលើពួកគេ ដរាបណាខ្ញុំមានវត្តមាននៅក្នុងចំណោមពួកគេ។ តែនៅពេលដែលព្រះអង្គបានឲ្យខ្ញុំស្លាប់(លើកខ្ញុំយកទៅលើមេឃ) គឺព្រះអង្គជាអ្នកឃ្លាំមើលទៅលើពួកគេ។ ហើយព្រះអង្គទ្រង់ជាសាក្សីលើអ្វីៗទាំងអស់។
Khmer Translation - Islamic Community Development Associationខ្ញុំមិនបាននិយាយទៅកាន់ពួកគេក្រៅពីអ្វីដែលទ្រង់បាន ប្រើខ្ញុំឱ្យនិយាយថា ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជា ម្ចាស់របស់ខ្ញុំនិងជាម្ចាស់របស់ពួកអ្នកនោះឡើយ។ ហើយខ្ញុំជាសាក្សី លើពួកគេដរាបណាខ្ញុំនៅក្នុងចំណោមពួកគេ។ តែនៅពេលដែលទ្រង់ បានបពា្ចប់ជីវិតរបស់ខ្ញុំ ទ្រង់ជាអ្នកឃ្លាំមើលទៅលើពួកគេ។ ហើយ ទ្រង់ជាសាក្សីលើអ្វីៗទាំងអស់។